ពិត​មិន​ធម្មតា! ​តារា​ស្រី​ថៃ​​ស្អាត​ៗ៣​រូប​ ចេះ​និយាយ​ច្រើន​ជាង​៣​ភាសា

  • 2020-07-10 03:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ការ​អប់រំ​ ជា​ពិសេស​ចំណេះ​ដឹង​ផ្នែក​ភាសា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​​បុគ្គល​ទូទៅ​​ មិន​ថា​​អ្នក​មាន​ងារ​ជា​មន្ត្រីរាជការ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯក​ជន​ ឬអ្នកមានអាជីពជាសិល្បករឡើយ​ ។ ជាក់​ស្ដែង​ តារា​ស្រី​៣​រូប​នេះ ត្បិត​មាន​អាជីព​ជា​តួ​សម្ដែង​មែន​ តែ​ពួក​គេ​មាន​សមត្ថភាព​និយាយ​បាន​ច្រើន​ភាសា ដោយ​មាន​ខ្លះ​ចេះរហូត​ដល់​ទៅ​៦​ភាសា​ឯណោះ។

១ Yaya Urassaya

Yaya អាច​និយាយ​បាន ៥​ភាសា។ ដោយ​សារ​តែ​នាង​មាន​ឈាម​ជ័រជា​ ថៃ​កាត់​ន័រវែស ដូច្នេះ​ភាសា​ថៃ និង​​ន័រវែស នាង​ចេះ​ច្បាស់​ជាង​គេ។ ឯ​៣​ភាសា​ផ្សេង​ទៀត​គឺ អង់គ្លេស​ បារាំង និង អេស្ប៉ាញ។

២ Boonsa Suppakong

បូក​រួម​ទាំង​ភាសា​កំណើត តារា​ស្រី​រូប​នេះ​ ចេះ​និយាយ​រហូត៦ភាសា។ ក្នុង​នោះ​រួម​មាន ថៃ ជប៉ុន អេស្ប៉ាញ បារាំង​ កូរ៉េ អង់គ្លេស ។

៣ Mint Nawintda

តួ​សម្ដែង ​Mint គឺ​ជា​កូន​តារា​កូន​កាត់​ថៃ អ៊ីតាលី។ នាង​អាច​និយាយ​បាន​៤​ភាសា​ដូច​ជា ថៃ អ៊ីតាលី បារាំង និង អេស្ប៉ាញ៕

ប្រភព៖ daranews   ប្រែសម្រួល៖ សុខណា