Son ​រក​បាន​១​គ្រាប់ ក្នុង​ជំនួប​ក្ដៅ​គគុក Spurs ជាមួយ Arsenal កាត​​លឿង​មាន​ដល់​៨

  • 2020-07-13 01:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Son Heung-min រក​បាន​មួយ​គ្រាប់​ជួយ​ Spurs យក​ឈ្នះ Arsenal ២-១ សម្រាប់​សប្ដាហ៍​ទី​៣៥​នៃ​ពាន​រង្វាន់ Premier League កាល​ពី​យប់មិញ។

ក្នុង​ការ​ប្រកួត​ក្រុម​ភ្ញៀវ Arseanl ជា​អ្នក​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Alexandre Lacazette នាទី​ទី​១៦។ នៅ​៣​នាទី​បន្ទាប់ Son ក៏​រក​គ្រាប់​តាម​ស្មើ​ឲ្យ​ Spurs វិញ​ ក្រោយ​​ព្យាយាម​ឆាប​បាល់​ពី​ខ្សែ​ការពារ David Luiz ចុច​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ។

នាទី​៨១ ខ្សែ​ការពារ Toby Alderweireld រក​បាន​ថែម​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យជម្នះ​ឲ្យ​ Spurs តែ​ម្ដង។ សម្រាប់​ការ​ប្រកួត​នេះ​គេ​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​រហូត​មាន​កាត​លឿង​ដល់​ទៅ​៨​ឯណោះ។

ក្នុង​នោះ​ដែរ Spurs ទទួល​បាន​កាត​លឿង​៥ ខណៈ​កាំភ្លើង​ធំ​បាន​៣​កាត។ ជ័យជម្នះ​នេះ​ក្រុម​លោក Jose Mourinho បន្ត​នៅ​លេខ​៨ ស្របពេល​ដែល Arsenal នៅ​លេខ​៩៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម