៥ចំណុច ដើម្បី​ធ្វើឲ្យ​​រាត្រី​​ទឹក​ឃ្មុំ​ដំបូង ​កាន់​តែ​​ផ្អែមល្ហែម និងស្រៀវ​ស្រើប

  • 2020-07-13 09:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រីទឹកឃ្មុំដំបូង គឺពិតជាសំខាន់ណាស់ សម្រាប់ជីវិត​ជា​គូស្វាមី​ភរិយា​ថ្មីថ្មោង។ ដោយសារតែជារាត្រីដំបូង បញ្ហាអាចនឹងកើតមាន ដែលធ្វើឲ្យរាត្រីទឹកឃ្មុំ ទៅជាទឹកខ្មេះក៏ថាបាន។ ដើម្បី​ឲ្យ​រាត្រីទឹកឃ្មុំ​ កាន់តែផ្អែមល្ហែម ស្រៀវស្រើប គូស្វាមីភរិយា គួរដឹងចំណុច​ទាំង ៥​ ខាងក្រោម៖

១. រៀបចំ​សម្អាត​ខ្លួនប្រាណ​​៖ ថ្ងៃ​ដំបូង អ្នក​ប្រហែលជា​មិន​ចង់ឲ្យ ដៃគូ​របស់​អ្នក​ភ័យ​លស់​ព្រលឹង ដោយសារ​រូបរាងកាយ ឬ​ក្លិន​ដ៏​អាក្រក់ របស់​អ្នក​នោះ​ទេ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​ថែរក្សា​សម្រស់ និង​ស្លៀកពាក់​ឲ្យមាន​ភាពទាក់ទាញ ក្នុង​ថ្ងៃ​ផ្សំ​ដំណេក​។ ការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ចំហរ​ទ្រូង ឬ​សិច​ស៊ី​ក្នុង​ថ្ងៃ​ផ្សំ​ដំណេក មិន​អាច​ធ្វើឲ្យ​ប្តី​អ្នក​គិតថា អ្នក​ជា​មនុស្ស​មិន​ល្អ ឬ​ធ្លាប់​ឆ្លងកាត់​ការ​ឡើងលើ​គ្រែ​នោះ​ទេ ប៉ុន្តែ វារឹតតែ​ធ្វើឲ្យ​ស្វាមី​របស់អ្នក អត់ទ្រាំ​មិន​បាននឹង​រូប​សម្រស់​របស់​អ្នក ហើយ​ហក់​មក​បីត្រកង​អ្នក​ជា​មិនខានឡើយ​។​

២. រៀបចំ​បន្ទប់​ឲ្យបាន​ស្អាត​​៖ យក​ល្អគួរតែ​ជួល​បន្ទប់​សណ្ឋាគារ លំដាប់​ផ្កាយ ៥ មួយ​ថ្ងៃ​ហើយ​។ បើ​មិន​អាច​ទេ អ្នក​អាច​រៀបចំ​បន្ទប់​គេង​របស់​អ្នក ឲ្យមាន​ភាពទាក់ទាញ ចម្រុះ​ទៅ​ដោយ​ផ្កាកូឡាប ដែល​មាន​ក្លិនក្រអូប​ពេញ​បន្ទប់​។ ម៉ាស៊ីនត្រជាក់ ត្រូវ​បើក​ទុកឲ្យហើយ​។ បន្ទប់ទឹក​ត្រូវតែ​ស្អាត និង​មាន​ក្លិនក្រអូប​ដូចគ្នា​។​

៣. កុំ​នៅ​យូរពេក ត្រូវ​ប្រញាប់​ចូល​បន្ទប់ ឲ្យបាន​លឿន​​៖ ថ្ងៃ​រៀបការ ជា​ការជួបជុំ​គ្នា រវាង​បងប្អូន និង​មិត្តភក្តិ​ជិត​ឆ្ងាយ ហើយ​ពិត​ណាស់ អ្នក​ប្រហែក​ជា​ចង់​នៅ​កំដរ ឬ​ផឹក​ជាមួយ​គ្នា​ឲ្យបាន​យូរ​បន្តិច​ហើយ​។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា ថ្ងៃនេះ ជា​ថ្ងៃ​ពិសេស​របស់​អ្នក និង​ភរិយា ដូច្នេះ អ្នក​ត្រូវ​សន្សំ​កម្លាំង ហើយ​មិន​ត្រូវ​ផឹក​ឲ្យ​ស្រវឹង​នោះទេ​។​

៤. ចាប់ផ្តើម​ដំណើរការ​មួយៗ កុំ​បង្ខំ កុំ​ប្រញាប់៖ បុរស​ត្រូវ​ចាប់ផ្តើម​មុន​ តែត្រូវ​​ទុក​អាទិភាព ឲ្យ​មនុស្ស​ស្រី​។ អ្នក​ប្រហែលជា​ធ្លាប់​ឮ​​ពាក្យ​នេះ ប៉ុន្តែ វេលា​នេះ មិន​សក្តិសម​ឲ្យ​មនុស្ស​ស្រី ជា​អ្នក​ចាប់ផ្តើម​ទេ ពីព្រោះ បើ​អ្នក​រង់ចាំ អ្នកនឹង​អត់​ហើយ​។ ពិតណាស់ ស្ត្រី​ខ្មែរ​មាន​ភាព​អៀនខ្មាស់ និង​ប្រកាន់​ទំនៀមទម្លាប់​ច្រើន ដូច្នេះ បុរស​ត្រូវ​ចេះ​ចាត់ចែង​ការងារ ប៉ុន្តែ ត្រូវ​មួយៗ ថ្ន​មៗ ទើប​នាង​មិន​ខ្លាច ឬ​ភ្ញាក់ផ្អើល​។

៥. ថ្ងៃ​ដំបូង ប្រហែល​ជា​ឈឺ​បន្តិច​ហើយ​​៖ ពិតណាស់ ចាស់​ពី​ដើម តែងតែ​រៀបចំ​កម្រាលពូក​ពណ៌​ស ដើម្បី​ឲ្យដឹង​ពីភាពបរិសុទ្ធ របស់​កូនស្រី​នៅ​ថ្ងៃ​ផ្សំ​ដំណេក​ដំបូង​។ យ៉ាងណាមិញ ថ្ងៃ​ដំបូង​របស់​អ្នក ប្រហែលជា​មិនសូវ​មាន​ផា​សុកភាព​ប៉ុន្មាន​ទេ ប៉ុន្តែ វា​ជា​ថ្ងៃ​ដែល​គូ​ស្វាមី មិនអាច​បំភ្លេច​បាន​ពេញ​មួយ​ជីវិត​៕

ប្រភព៖ Health.com.kh   អត្ថបទ ៖ ឈឹម សៅភារ៉ា