ប្រទេស៣ នឹងបញ្ជូនយានទៅភពព្រះអង្គារ

  • 2020-07-14 03:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចំនួន ៣ គឺសហរដ្ឋអាម៉េរិក ចិន និងអារ៉ាប់រួមអេមីរ៉ាត នឹងបញ្ជូនយានអវកាសគ្មានមនុស្សបើកទៅកាន់ភពអង្គារ ជាបន្តបន្ទាប់នៅដើមសប្តាហ៍នេះក្នុងកិច្ចប្រឹងប្រែងស្វែងរកសញ្ញានៃជីវិតមីក្រុបបុរាណ ខណៈកំពុងស្វែងរកកន្លែងសម្រាប់អវកាសយានិកបោះទីតាំងនាពេលអនាគត។

សម្រាប់សហរដ្ឋអាម៉េរិកគឺនឹងបញ្ជូនយានកង់៦ទំហំប៉ុនឡាន ដែលមានឈ្មោះថា Perseverance ដើម្បីប្រមូលសំណាកថ្ម ដែលនឹងត្រូវនាំយកមកផែនដីវិញសម្រាប់ការវិភាគក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ទៀត។

យានអវកាសរបស់ប្រទេសនីមួយៗនឹងធ្វើដំណើរចម្ងាយជាង ៤៨៣ លានគីឡូម៉ែត្រ មុនពេលទៅដល់ភពព្រះអង្គារនៅខែកុម្ភៈឆ្នាំក្រោយ។ វាត្រូវចំណាយពេលពី ៦ ទៅ ៧ ខែសម្រាប់យានអវកាសមួយធ្វើដំណើរទៅឆ្ងាយពីគន្លងផែនដីនិងធ្វើសមកាលកម្មជាមួយគន្លងឆ្ងាយរបស់ភពអង្គារជុំវិញព្រះអាទិត្យ។

អ្នកវិទ្យាសាស្ត្រចង់ដឹងថាតើភពព្រះអង្គារមានសភាពដូចអ្វីកាលពីរាប់ពាន់លានឆ្នាំមុននៅពេលដែលវានៅមានទន្លេបឹងនិងមហាសមុទ្រដែលអាចឱ្យសារពាង្គកាយតូចល្អិតលូតលាស់ មុនពេលភពនេះបានហួតហែងក្លាយជាវាលខ្សាច់គ្មានមនុស្សរស់នៅ៕

ប្រភព ៖ rasmeinews.com/

អត្ថបទថ្មី