បិតា AI ប្រកាស​ក្តែងៗ​ប្រាប់​ទៅ​មនុស្ស​កុំ​ឲ្យ​ភ័យ​ខ្លាច​បច្ចេកវិទ្យា

  • 2020-07-14 07:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ Artificial Intelligence ក្នុង​ថ្ងៃ​អនាគត​ត្រូវ​បាន​គេ​រំពឹង​នឹង​មាន​ភាព​ឆ្លាតវៃ​ជាង​ការ​គិត​របស់​មនុស្ស ប៉ុន្តែ​គ្មាន​ហេតុផល​ណា​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​រអា​វា​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​ត្រួសត្រាយ​បង្កើត​ AI បាន​បង្ហើប​ប្រាប់​ជា​សាធារណៈ។

រូបតំណាងលោក Jurgen Schmidhuber

លោក **Jurgen Schmidhuber** ស្ថាបនិក​និង​ប្រធាន​នៃ​ក្រុមហ៊ុន *NNAISENSE* បាន​មាន​ប្រសាសន៍​ថា៖ "កន្លង​មក​ខ្ញុំ​បម្រើ​ការ​លើ​បច្ចេកវិទ្យា AI អស់​ជា​ច្រើន​ទសវត្ស ពោល​គឺ​តាំង​ពី​អំឡុង​ឆ្នាំ ១៩៨០ បែប​នេះ​ហើយ​ខ្ញុំ​ហ៊ាន​អះអាង​ថា​ពិត​ណាស់​ដែល AI ទៅ​ថ្ងៃ​មុខ​មាន​ភាព​ឆ្លាតវៃ​ជាង​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​ពេល​ខ្ញុំ​អាច​ចូល​និវត្តន៍"។

រូបតំណាងលោក Elon Musk

ប៉ុន្តែ​ជុំវិញ​មតិ​មេ Tesla លោក Elon Musk ព្រមាន​ថា​ AI គួរ​ឲ្យ​ខ្លាច​ជាង​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​សន្និសីទ​ក្នុង​ឆ្នាំ​នេះ លោក Schmidhuber ហាក់​មាន​ការ​ជំទាស់​ដូច្នោះ​ថា៖ "ខ្ញុំ​បាន​ចំណាយ​ពេល​និង​សម្រួល​ឲ្យ​គាត់​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​ត្រង់​ចំណុច​នេះ ថ្វី​បើ AI អាច​ឆ្លាត​ជាង​មនុស្ស ប៉ុន្តែ​រឿង​ខ្លះ​ក៏​វា​នឹង​ត្រូវ​បាត់បង់​ការ​ចាប់​អារម្មណ៍"។

ប្រភព​បាន​សង្កត់​ធ្ងន់ ៩៥ ភាគរយ​នៃ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ AI របស់​អ្នក​វិទ្យាសាស្ត្រ​សុទ្ធ​សឹង​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​មនុស្ស ដូច​ជា​ធ្វើ​ឲ្យ​អ្នក​រស់​បាន​យូរ មាន​សុខភាព​ល្អ និង​មាន​ក្តី​សុខ ហើយ​មាន​តែ ៥ ភាគរយ​ប៉ុណ្ណោះ​ដែល​សិក្សា​ពី​ការ​ប្រើប្រាស់​អាវុធ សរុប​មក​គឺ​គ្មាន​ហេតុផល​ដែល​គ្រប់​គ្នា​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា