មកមើល Hilux Revo Rally ស៊េរី ២០២០ មួយទឹកលក់នៅខ្មែរ តម្លៃប៉ុន្មាន?

  • 2020-07-15 02:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តាប្រភេទ Pick Up ដែលមានភាពល្បីមួយនៅកម្ពុជា ក៏ដូចជាប្រទេសជិតខាង និងមានទីផ្សារលក់ចេញស្រួលគឺ Toyota Hilux Revo Rally កំពុងទាក់ចិត្តអ្នកប្រើនៅស្រុកយើងជាច្រើន។

កត្តានេះដែលធ្វើឲ្យរថយន្តនេះមានភាពពេញនិយមគឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។ Hilux Revo Rally ដែលមានលក់លើទីផ្សារប្រទេសយើង មាន ៣ ប្រភេទ គឺ Hilux Revo Standard, Premium និង Rally ហើយអ្វីដែលខុសគ្នារវាង ៣ ម៉ូដែលនេះ គឺរូបរាង លក្ខណៈពិសេសមួយចំនួន និងតម្លៃតែម្តង។

ដោយឡែកសម្រាប់ថ្ងៃនេះវិញ Sabay និងនាំលោកអ្នកមកដឹងតម្លៃ Hilux Revo មួយទឹកដាក់លក់នៅខ្មែរវិញម្ដង។ តាមប្រភពពី Toyota Plus Cambodia សម្រាប់ Hilux Revo Rally ស៊េរី២០២០ មួយទឹកមានតម្លៃខ្ទង់ ៤ ៦៩០០ដុល្លារ (តម្លៃបូកបញ្ជូលទាំងស្លាកលេខ)។

Hilux Revo ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ចំណែកកម្រិតស៊ីប្រេងវិញ គឺខ្ទង់ ៦ ទៅ៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ ចំពោះតម្លៃថ្មីវិញ TOYOTA Hilux Revo Premium តម្លៃ ៥ ១៣០០ដុល្លារ រីឯ Rally វិញតម្លៃ ៥ ៣៩០០ដុល្លារ ដែលវាប្រែប្រួលទៅតាមពណ៌៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី