តារាកូរ៉េ ៥នាក់ត្រូវបង្ខំចិត្តលាឈប់ពីសិល្បៈ ព្រោះជោគជាំដោយសាររឿងអាស្រូវពេក
- 2020-07-16 01:40:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េ ៥នាក់ត្រូវបង្ខំចិត្តលាឈប់ពីសិល្បៈ ព្រោះជោគជាំដោយសាររឿងអាស្រូវពេក
ចន្លោះមិនឃើញ
តារាមួយចំនួនបានបង្ខំចិត្តដើរចេញពីពិភពសិល្បៈស្របពេលពួកគេត្រូវរងនូវរឿងអាម៉ាស់ ពាក់ព័ន្ធនឹងអាស្រូវផ្សេងៗគ្នា។ ចង់ដឹងថាកន្លងមកនេះ មានតារាណាខ្លះដែលសម្រេចលាឈប់ពីសិល្បៈជារៀងរហូត ដោយសារព្យុះរឿងអាស្រូវនោះ?
១. Seungri (អតីតសមាជិកក្រុម BIGBANG)
កាលពីឆ្នាំ ២០១៩ មានសេចក្ដីរាយការណ៍ថា Seungri បានជាប់ពាក់ព័ន្ធនឹងករណីពេស្យាចារ ក្នុងក្លឹបកម្សាន្តរបស់លោកគឺ Burning Sun និង Club ARENA។ ប្រភពព័ត៌មានបានឲ្យដឹងថាលោកបានលួចបង្កប់ថតកាមេរ៉ាដែលដាក់នៅកន្លែងមួយចំនួន ចែកចាយវីដេអូខុសច្បាប់ជាមួយនឹងតារាប្រុសៗផ្សេងទៀតក្នុង Group Chat។ ដោយសាររឿងធំមួយនេះ Seungri ក៏សម្រេចលាឈប់ពីសិល្បៈតែម្ដង។
២. Jang Mi In Ae
តារាសម្ដែងស្រីមួយនេះ ត្រូវប្រឈមនឹងបញ្ហាដ៏ធំ ពេលនាងបង្ហាញការមិនពេញចិត្តនឹងគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In ទាក់ទងនឹងគោលនយោបាយជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ជួយគ្រួសារដែលក្រីក្រ។ ការបញ្ចេញការយល់ឃើញរបស់នាង បានធ្វើឲ្យមនុស្សមួយចំនួនមិនពេញចិត្ត និងរិះគន់យ៉ាងចាស់ដៃនឹងអាកប្បកិរិយានេះ។ រឿងកើតឡើងដល់ថ្នាក់នេះ ក៏មិនបានធ្វើឲ្យ Jang Mi In Ae សោកស្ដាយដែរ ប៉ុន្តែនាងបានសម្រេចដើរចេញពីសិល្បៈ លែងធ្វើជាតារាជារៀងរហូត។
៣. Jimin (អតីតសមាជិកក្រុម AOA)
សម្រាប់ Jimin ក៏ត្រូវប្រឈមនឹងពាក្យរិះគន់ខ្លាំងដែរពីមហាជន ក្រោយពេលមានរឿងផ្ទុះឡើងថានាងធ្លាប់មើលងាយធ្វើបាបអតីតសមាជិករួមក្រុមគឺ Mina កាលពីនៅជាមួយគ្នា។ Mina ទម្លាយហូរហែតាមរយៈបណ្ដាញសង្គម ពីអ្វីដែល Jimin ធ្វើដាក់នាងកន្លងមក អំឡុងពេលរួមដំណើរក្នុងក្រុម AOA។ ដោយសារតែវិវាទមួយនេះត្រូវបែកធ្លាយ Jimin ផ្ទាល់គ្មានមុខនៅបន្តអាជីពនេះទៀតទេ ជាហេតុនាងប្រកាសលាឈប់តែម្ដង។
៤. Choi Jong Hoon (អតីសមាជិកក្រុម F.T.Island)
រឿងរ៉ាវផ្ទុះនៅឆ្នាំ ២០១៩ បានឲ្យដឹងថា Choi Jong Hoon បានលួចថតរូប និងវីដេអូស្រីៗជាច្រើននាក់។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបង្ហោះចែកចាយវីដេអូនោះក្នុង Group Chat ដែលមានសុទ្ធតែតារាប្រុសៗ។ បន្ថែមពីលើនេះ ក៏ស្រាប់តែមានគេរកឃើញទៀតថា លោកបានដើរលេងច្រើនកន្លែង ជាមួយសមាជិកក្នុង Group Chat នោះ ហើយចាប់នារីៗឲ្យដេកជាមួយទៀត ពេលបញ្ច្រកស្រាឲ្យស្រវឹង។ រឿងកើតឡើងដល់ថ្នាក់នេះហើយ បានជា Jong Hoon លាឈប់ពីពិភពសិល្បៈ។
៥.Yang Hyun Suk
ឆ្នាំ ២០១៩ ពិតជាសម្បូរទៅដោយរឿងហេតុស្មានមិនដល់ ពិសេសរឿងអាស្រូវរបស់តារា ក្នុងនោះ Yang Hyun Suk ក៏ក្លាយជាអ្នកស្ថិតក្នុងបញ្ជីរឿងអាស្រូវដែរ។ លោកបានសម្រេចលាឈប់ចុះចេញពីផលិតកម្ម YG ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយចំនួនដូចជា បង្ខំឲ្យគេកែសាច់រឿងឲ្យខុសពីការពិតទាក់ទងករណីគ្រឿងញៀនរបស់ B.I៕