បើផឹកត្រូវម៉ោង ទុកដាក់ត្រឹមត្រូវ ទឹកដោះគោស្រស់មានអត្ថប្រយោជន៍ច្រើនហួសស្មាន
- 2020-07-19 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើផឹកត្រូវម៉ោង ទុកដាក់ត្រឹមត្រូវ ទឹកដោះគោស្រស់មានអត្ថប្រយោជន៍ច្រើនហួសស្មាន
ចន្លោះមិនឃើញ
ប្រភេទទឹកដោះគោស្រស់ ជាប្រភពដ៏ល្អបំផុតដែលមានវីតាមីន, ប្រូតេអ៉ីន, ខ្លាញ់, សារធាតុរ៉ែដែលងាយរំលាយ (មានជីវជាតិ) និង សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹមជា ច្រើន។
ជាទូទៅ អ្នកដែលចូលចិត្តផឹកទឹកដោះគោស្រស់ អាចនឹងមិនទាន់បានស្វែងយល់ច្បាស់លាស់ពីអត្ថប្រយោជន៍ និងការរក្សាទុកឲ្យបានត្រឹមត្រូវនោះទេ។
ដើម្បីឲ្យរាងកាយ សុខភាព និងឆ្អឹងរឹងមាំ តើគួរផឹកទឹកដោះគោស្រស់របៀបណា ទើបល្អចំពោះសុខភាព? យោងទៅតាមវេជ្ជសាស្ត្រ Ayurvedic ដែលជាប្រព័ន្ធសុខភាព នៅប្រទេសឥណ្ឌា បានឲ្យដឹងថា ទឹកដោះគោគួរតែទទួលទាននៅពេលល្ងាច ម្យ៉ាងទៀតនឹងធ្វើឲ្យអ្នកគេងលក់ស្រួលទៀតផង។
ការផឹកទឹកដោះគោតាមពេលវេលា ជាក់លាក់ច្បាស់លាស់អាចជួយឲ្យអ្នក ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែក៏អាស្រ័យទៅតាមសុខភាពមនុស្សម្នាក់ៗផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកដោះគោស្រស់ ដែលជំនួយដល់សុខភាព៖
១. ប្រូតេអ៉ីន
ប្រូតេអ៉ីននៅក្នុងទឹកដោះគោស្រស់ មានប្រយោជន៍ជាពិសេសព្រោះវាផ្ទុកអាមីណូអាស៊ីតសំខាន់ៗទាំងអស់ដែលជាប្លុកប្រូតេអ៉ីនដែលអ្នកខ្វះសមត្ថភាពបង្កើត ដូច្នេះត្រូវបន្ថែមក្នុងរបបអាហាររបស់អ្នក។
២. សុខភាពឆ្អឹង
រាងកាយរបស់អ្នកត្រូវការ កាល់ស្យូម និងផូស្វ័រជាចាំបាច់ ដើម្បីរក្សាប្រព័ន្ធគ្រោងឆ្អឹងឲ្យរឹងមាំ។ មួយវិញទៀត ការទទួលទានទឹកដោះគោស្រស់គឺ ជួយដល់ការស្រូបយកជាតិកាល់ស្យូម និងវីតាមីន D ជំនួយដល់ឆ្អឹង។
៣. ការពារប្រព័ន្ធសរសៃឈាមបេះដូង
វីតាមីន និងជាតិរ៉ែ ដែលមាននៅក្នុងទឹកដោះគោស្រស់ អាចជួយកាត់បន្ថយហានិភ័យ នៃការវិវត្តន៍នៃជំងឺសរសៃឈាមបេះដូង។
សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ប្រភេទទឹកដោះគោស្រស់ មិនថាដាក់ក្នុងដបប្លាស្ទិក ឬដបថ្មទេ ចាំបាច់ត្រូវទុកក្នុងទូទឹកកក ក្នុងសីតុណ្ហភាព ៤០ ℉( ៤ ℃) ឬក្រោមនេះទៅទៀត។ អ្នកអាចរក្សាទុកបានដល់ទៅ ២សប្ដាហ៍ បើមិនទាន់បានបើកគម្រប។
ទឹកដោះគោស្រស់មានពីរប្រភេទ៖ ទី១ គឺទឹកដោះគោមានជាតិខ្លាញ់ពេញលេញ ទី២ គឺទឹកដោះគោដែលមានជាតិខ្លាញ់តិច។
ការទទួលទានទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប អាចជួយការពារការធាត់ និងការកើនឡើងកម្រិតកូលេស្តេរ៉ុល។ ប៉ុន្តែប្រសិនបើអ្នកមិនមានបញ្ហារឿងឡើងទម្ងន់ទេ ទឹកដោះគោដែលមានជាតិខ្លាញ់ពេញលេញ ក៏ល្អចំពោះសុខភាពអ្នកដែរ។
នាពេលដ៏ខ្លីខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ផលិត ចេញពីកសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាទំនើបបំផុត នៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។ គិរីសួគ៌ ទឹកដោះគោសុទ្ធ ១០០% ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖