Toyota ស្មានមិនដល់ថាឡានម៉ូដែលនេះ មានអ្នកទិញច្រើនថ្នាក់នេះ
- 2020-07-20 02:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ស្មានមិនដល់ថាឡានម៉ូដែលនេះ មានអ្នកទិញច្រើនថ្នាក់នេះ
ចន្លោះមិនឃើញ
Toyota បានប្រកាសចេញរថយន្ត Harrier ស៊េរីថ្មីឆ្នាំ ២០២១ ដែលមានផ្លាស់ប្ដូររូបរាងថ្មី កាលពីខែមេសាកន្លងទៅ សម្រាប់ទីផ្សារប្រទេសជប៉ុន។ គោលដៅរបស់ Toyota គឺចង់ទទួលបានការកុម្ម៉ង់ទិញឲ្យបានយ៉ាងហោចណាស់ ៣ ១០០គ្រឿង ក្នុងខែដំបូង ដោយគិតថាអំឡុងពេលកើតមានជំងឺកូវីដ១៩ បែបនេះអតិថិជនអាចនឹងកាត់បន្ថយការចំណាយ និងចំណាយដោយប្រុងប្រយ័ត្នបំផុត។
យ៉ាងណាក្ដីការកុម្ម៉ង់ទិញជាក់ស្ដែងដែល Toyota ទទួលបានសម្រាប់រថយន្ត Harrier ស៊េរីថ្មីរបស់ខ្លួន គឺមានរហូតដល់ខ្ទង់ ៤៥ ០០០ គ្រឿង ដែលលើសពីគោលដៅរហូតដល់ជិត ១៥ដងឯណោះ។
គួរដឹងថា Toyota Harrier ទទួលបានជោគជ័យខ្លាំងនៅប្រទេសជប៉ុន ដោយគិតចាប់ពីចេញលក់ដំបូងមកអាចលក់ចេញបានជិត ៦៨ម៉ឺនគ្រឿង ហើយ Toyota Harrier ឆ្នាំ ២០២១ ជារថយន្តដែលមានការផ្លាស់ប្ដូររូបរាងថ្មីជាលើកដំបូងក្នុងពេល ៧ ឆ្នាំ៕