វិលចូលសង្វៀនវិញ ឈិត សេរីវណ្ណថង យកឈ្នះពិន្ទុកីឡាករចាស់វស្សា ម៉ន សាម៉េត
- 2020-07-21 03:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិលចូលសង្វៀនវិញ ឈិត សេរីវណ្ណថង យកឈ្នះពិន្ទុកីឡាករចាស់វស្សា ម៉ន សាម៉េត
ចន្លោះមិនឃើញ
ជើងខ្លាំងវ័យក្មេង ឈិត សេរីវណ្ណថង ការមកកាន់សង្វៀនជាថ្មីកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះគឺយកឈ្នះពិន្ទុលើកីឡាករចាស់វស្សា ម៉ន សាម៉េត នៅឯសង្វៀនប្រដាល់ឯកភ្នំ ក្នុងខេត្តបាត់ដំបង។
សម្រាប់ការប៉ះគ្នារវាង វណ្ណថង និង ម៉ន សាម៉េត នេះគឺល្អមើលគួរសម ពោលបើទោះជាមិត្តភាពធម្មតាយ៉ាងណាក្ដី ប៉ុន្តែអ្នកទាំងពីរបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងវ៉ៃប្ដូរគ្នាពេញ៥ទឹកតែម្ដង។
គូនេះបើនិយាយពីពិន្ទុមិនលើសមិនខ្វះគ្នាណាស់ណាទេ ព្រោះមានការសងទៅសងមកវិញភ្លាមៗគឺ សាម៉េត ព្យាយាមវ៉ៃតបតដើម្បីស្រង់យកពិន្ទុវិញពីសិស្សប្អូន ឈិត សេរីវណ្ណថង វិញ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកទាំងពីរចេញស្នៀតជើងបានច្រើនជាពិសេសទឹកទី៣ តែម្ដង ចំណែកកណ្ដាប់ដៃក៏ច្រើន និងរហ័សដូចគ្នា។
បញ្ចប់ការប្រកួតពេញ៥ទឹក កីឡាករស្រករក្រោយ ឈិត សេរីវណ្ណថង ឈ្នះពិន្ទុរៀមច្បង ម៉ន សាម៉េត នៅឯទឹកដីខេត្តដំបង លើសង្វៀនឯកភ្នំ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០៕