មិនធ្លាប់ជួប! ត្រឹមមួយថ្ងៃម្ចាស់ Amazon កើនទ្រព្យ ១៣ពាន់លានដុល្លារ
- 2020-07-21 03:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ជួប! ត្រឹមមួយថ្ងៃម្ចាស់ Amazon កើនទ្រព្យ ១៣ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ផ្អែកតាមការប៉ាន់ស្មានរបស់ Bloomberg បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Jeff Bezos អ្នកបង្កើតក្រុមហ៊ុន Amazon មានការកើនឡើងរហូតដល់ ១៣ពាន់លានដុល្លារ នាថ្ងៃចន្ទ ដែលទ្រព្យសរុបពេលនេះមានចំនួន ១៨៩,៣ពាន់លានដុល្លារ។
គួរដឹងថានេះជាការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតក្នុងពេលមួយថ្ងៃមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃបញ្ជីមហាសេដ្ឋីរបស់ Bloomberg ដែលបង្កើតបានរយៈពេល ៨ឆ្នាំមកនេះ។
ក្នុងឆ្នាំ ២០២០ នេះ តម្លៃហ៊ុនរបស់ Amazon មានការកើនឡើងឥតឈប់ឈរ ដែលគិតត្រឹមពេលនេះមានកើនឡើងតម្លៃប្រមាណ ៧៣% ដោយសារការកើនឡើងតម្រូវការទំនិញអនឡាញក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos មានការកើនឡើងរហូតដល់ ៧៤,៤ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំ ២០២០ មកទល់បច្ចុប្បន្ន ជាបុគ្គលមានជាងគេក្នុងលោក៕