តារាស្រីស្អាតកូរ៉េ៤រូបនេះ មុខមានមន្តស្នេហ៍អស់ទាស់ តែអន់ចិត្តជំនួសរឿងកម្ពស់ហ្មង!
- 2020-07-22 04:17:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីស្អាតកូរ៉េ៤រូបនេះ មុខមានមន្តស្នេហ៍អស់ទាស់ តែអន់ចិត្តជំនួសរឿងកម្ពស់ហ្មង!
ចន្លោះមិនឃើញ
ភាពស្រស់ស្អាតមិនមែនសំដៅទៅកម្ពស់កម្ពតែមួយមុខនោះទេ គឺគួបផ្សំនឹងផ្ទៃមុខស្អាត ស្រស់ស្រាយ នោះជាទើបទាក់ទាញចំណាប់អារម្មណ៍សាធារណជន។ តួយ៉ាងដូចជាតារាស្រីកូរ៉េទាំង៤រូបនេះអ៊ីចឹង ថ្វីបើពួកគេមានកម្ពស់ទាបៗ ពោលគឺមិនដល់១៦០សង់ទីម៉ែត្រផង តែបើនិយាយពីមុខមាត់វិញ គឺលេចធ្លោ មានមន្តស្នេហ៍តែម្តង។
១.Song Hye Kyo
តួឯកស្រីក្នុងរឿង Descendants of the Sun រូបនេះមានកម្ពស់ត្រឹមតែ ១៥៥សង់ទីម៉ែត្រប៉ុណ្ណោះ តែបើនិយាយពីភាពទាក់ទាញនិងល្បីនោះវិញមិនធម្មតាឡើយ នាងគឺជាតារាស្រីជួរមុខ ថែមទាំងមានស្វាមីីជាតារាល្បីវ័យក្មេងជាងខ្លួន។
២.Kim Tae Hee
ភរិយាសំណព្វរបស់ Rain មានកម្ពស់ប្រហែល១៥៥សង់ទីម៉ែត្រប៉ុណ្ណោះទោះបីជានាងពាក់ស្បែកជើងកែងក៏ដោយ ប៉ុន្តែគ្មាននរណាអាចរិះគន់ Kim Tae Hee បានទេ ព្រោះនាងមានសម្រស់ស្រស់ស្អាត និងជីវិតដ៏អស្ចារ្យមួយ។ កម្ពស់មិនមែនជាបញ្ហាចោទនោះទេ ទោះជាទាបបន្តិច តែ Kim Tae Hee គឺជាតារាសម្តែងស្រីជួរមុខដ៏មានទ្រព្យ ថែមទាំងជោគជ័យទាំងការងារ និងបានរៀបការជាមួយស្វាមីដ៏អស្ចារ្យម្នាក់។
៣.Taeyeon (SNSD)
ត្បិតតារាស្រីក្នុងក្រុម SNSD មានកម្ពស់ត្រឹមតែ ១៥៨សង់ទីម៉ែត្រ តែនាងនៅតែជោគជ័យក្នុង អាជីព ដែលធ្វើឲ្យក្មេងស្រីដ៏ទៃទៀតកោតសរសើរ និងមានបុរសជាច្រើនចោមស្រលាញ់។
៤.Park Bo Young
កម្ពស់របស់ Park Bo Young គឺ១៥៨សង់ទីម៉ែត្រ ប៉ុន្តែមនុស្សជាច្រើនគិតថានាងមានកម្ពស់ ត្រឹមតែ ១៥៥សង់ទីម៉ែត្រប៉ុណ្ណោះ។ តារាស្រីរូបនេះមានភាពល្បីល្បាញដោយសារតែសម្រស់ស្អាតពីធម្មជាតិ៕