រថយន្ត SUV ប្រណីតទាំង ៥ មានតម្លៃថ្លៃបំផុតក្នុងពិភពលោក

  • 2020-07-22 06:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SUV (Sport Utility Vehicle) ជាប្រភេទរថយន្តដែលមានតួខ្ពស់ ហើយមានការពេញនិយម​ប្រើប្រាស់ជាច្រើនពីសំណាក់មហាជន ដោយសារតែរូបរាងអំណោយផល ផ្ដល់កន្លែងធំទូលាយ និងបើកបរបានសឹងគ្រប់ស្ថានភាព។ ជាការពិតណាស់ ដោយសារតែកំណើនទីផ្សារនៃការប្រើប្រាស់រថយន្ត SUV តួខ្ពស់នេះ ក្រុមហ៊ុនផលិតរថយន្តប្រណីតជាច្រើនដែលធ្លាប់តែមានតែរថយន្តតួទាប Sedan ក៏ងាកមកផលិតរថយន្ត SUV ទៅក្នុងត្រកូលថ្មី បន្ថែមទៀតដែរ ហើយចំពោះរថយន្តដែលផលិតតែ SUV សុទ្ធវិញ កាន់តែបន្ថែមនូវលក្ខណៈពិសេស ប្រណីតភាព និងការរចនារូបរាងឲ្យរថយន្ត SUV របស់ខ្លួនកាន់តែមានតម្លៃថ្លៃមួយកម្រិតថែមទៀត។

ថ្ងៃនេះ Sabay សូមបង្ហាញជូននូវរថយន្ត SUV ទាំង ៥ ប្រភេទ ពី ៥ ក្រុមហ៊ុនផ្សេងគ្នា ដែលមានតម្លៃថ្លៃលើសលុប៖

៥. Maserati Levante Trofeo ឆ្នាំ ២០១៩

  • តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ១៧១ ៤៧៥ ដុល្លារអាមេរិក

  • ទំហំស៊ីឡាំង៖ ៣,៨ លីត្រ V8

  • កម្លាំងសេះ៖ ៥៩០ សេះ

៤. Lamborghini Urus ឆ្នាំ ២០២០

  • តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២១១ ៣២១ ដុល្លារអាមេរិក

  • ទំហំស៊ីឡាំង៖ ៤,០ លីត្រ V8

  • កម្លាំងសេះ៖ ៦៤១ សេះ

៣. Range Rover SVAutobiography LWB ឆ្នាំ ២០២០

  • តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២១០ ៧៧៥ ដុល្លារអាមេរិក

  • ទំហំស៊ីឡាំង៖ ៥,០ លីត្រ V8

  • កម្លាំងសេះ៖ ៥៥៧ សេះ

២. Bentley Bentayga Speed ឆ្នាំ ២០២០

  • តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២៤២ ១២៥ ដុល្លារអាមេរិក

  • ទំហំស៊ីឡាំង៖ ៦,០ លីត្រ V12

  • កម្លាំងសេះ៖ ៦២៦ សេះ

១. Rolls-Royce Cullinan ឆ្នាំ ២០២០

  • តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ៣៣២ ៣៥០ ដុល្លារអាមេរិក

  • ទំហំស៊ីឡាំង៖ ៦,៧៥ លីត្រ V12

  • កម្លាំងសេះ៖ ៥៦៣សេះ

ប្រភព៖ MotorTrend   ប្រែសម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី