ល្បីស្រួយ ឆ្ងាញ់ណាស់ នំស្រួយលីលីបញ្ចេញរូបរាងថ្មី រសជាតិឆ្ងាញ់ជាប់មាត់មិនធម្មតា

  • 2020-07-23 04:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំស្រួយលីលី ជាផលិតផលរបស់ខ្មែរ ដែលបានសាងកេរ្តិ៍ឈ្មោះ និងឈរជើងលើទីផ្សារយ៉ាងរឹងមាំ តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ នំស្រួយលីលី ជាផលិតផលនំខ្មែរ លេចធ្លោរជាងគេ ដែលបាននាំចេញលើទីផ្សារបរទេសជាង១៣ប្រទេស ។ បច្ចុប្បន្ននេះ មិនថាទាំង រសជាតិ គុណភាព និងការវេចខ្ចប់ មានស្តង់ដារខ្ពស់ មិនចាញ់ផលិតផលបរទេសឡើយ។

ដើម្បីបំពេញតម្រូវការទីផ្សារឲ្យកាន់តែប្រសើរ ថ្មីៗនេះ បានផ្លាស់ប្ដូរទាំងរូបរាងថ្មី និងបង្កើនទាំងរសជាតិ ប្លែក កាន់តែឆ្ងាញ់ជាងមុន។ នំស្រួយលីលី បានផ្លាស់ប្ដូរការវេចខ្ចប់ គួរឲ្យស្រលាញ់ ជាមួយរូបតុកត្តា មានភាពទាក់ទាញ (Cute) ឃើញភ្លាមចង់ញ៉ាំភ្លែត ត្រូវចិត្តសម្រាប់មនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ឡើយ អាចជ្រើសរើសបានតាមចំណង់ចំណូលចិត្តដូចជា៖

១. ប្រភេទនំព្រិល

ប្រភេទនំព្រិល រសជាតិថ្មី កញ្ចប់ពណ៌ផ្ទៃមេឃ រួមជាមួយភ្នំទឹកកក មើលទៅគួរឲ្យចង់ញ៉ាំតែម្ដង។

កញ្ចប់ថ្មី

កញ្ចប់ចាស់

២. រសជាតិផ្លែទុរេន

រីករាយជាមួយរសជាតិផ្លែទុរេន កញ្ចប់ពណ៌បៃតង សម្រាប់អ្នកដែលចូលចិត្តញ៉ាំនំ ដែលមានរសជាតិទុរេន ឈ្ងុយឆ្ងាញ់ ចាប់មាត់ ជក់ចិត្ត ។

កញ្ចប់ថ្មី

កញ្ចប់ចាស់

៣. រសជាតិហឹរល្មម

រសជាតិហឹរតិចៗ សម្រាប់អ្នកចូលចិត្តនំហឹរៗ ស្រួយៗ ឈ្ងុយឆ្ងាញ់ ជាប់ចិត្ត ជាមួយកញ្ចប់ពណ៌ក្រហម បែប Cute Cute រូបយូនីខន។

កញ្ចប់ថ្មី

កញ្ចប់ចាស់

នំស្រួយលីលី ផលិតចេញពី អង្គរ ផ្ការំដួល ជាអង្ករជាប់លំដាប់ថ្នាក់ពិភពលោកលេខ 1 មានរសជាតិ ឈ្ងុយឆ្ងាញ់ ស្រួយៗ ។ នំស្រួយលីលី ញាំុងាយរលាយក្នុងមាត់ ជាពិសេសកូនក្មេងតូចៗ ទើបតែចាប់ផ្ដើមដុះធ្មេញ ក៏អាចញ៉ាំបាន មិនធ្វើឲ្យឆ្លាក់ មិនឈឺក មិនក្តៅខ្លួន។ ហេតុនេះហើយម៉ាក់ប៉ា អាចឲ្យកូនៗញ៉ាំដោយមិនមានការព្រួយបារម្ភឡើយ។

ចំពោះយុវវ័យ ដែលចង់សម្រកទម្ងន់មិនបាច់ភ័យខ្លាច មិនហ៊ានញ៉ាំអីទេ ព្រោះថានំស្រួយលីលី គ្មានកូឡេស្តេរ៉ុល (No Cholesterol) ដែលមិនឲ្យឡើងទម្ងន់ឡើយ។ ចំពោះមនុស្សចាស់វិញក៏ល្អ អាចជួយឲ្យសុខភាពកាន់តែល្អ។

កុំភ្លេចសាករសជាតិថ្មីណា៎ ឥលូវនេះអ្នកអាចរកទិញនំស្រួយ លី លី បានយ៉ាងងាយស្រួល នៅតាម បណ្ដាផ្សារនានា នៅប្រទេសកម្ពុជា។

លើសពីបីរសជាតិខាងលើនេះ ក៏មានរសជាតិថ្មីៗ និងការវេចខ្ចប់ថ្មី ជាច្រើនរសជាតិទៀត ដូចជា៖

  • សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ គេហទំព័រហ្វេសប៊ុកផេក LY LY Food Industry Co., LTD.

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី