វីរ​កីឡា​ការិនី​ កែ​ ឡេង​ នឹង​ផ្ទេរ​វិជ្ជា​គុន​ទាំង​អស់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​

  • 2020-07-22 09:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​កីឡា​ការិនី​ កែ​ ឡេង​ ដែល​ជា​ជើង​ខ្លាំង​មិន​ត្រឹម​តែ​កម្ពុជា​គឺ​ទូទាំង​ពិភពលោក​ លើ​វិស័យ​កីឡា​ប៊ូល​ និង​ប៉េតង់​ ថា​មិន​ទៅ​ណា​ចោល​ពី​កីឡា​នេះ​ទេ​ទោះ​ចូល​និវត្តន៍​ពី​ការ​ប្រកួត​ក៏​នៅ​តែ​ជួយ​បង្ហាត់​បង្រៀន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែរ។​

អ្នក​ស្រី កែ ឡេង ពេល​ឈ្នះ​មេដាយ​មាស​ពិភពលោក

វីរ​កីឡា​ការិនី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​សុខភាព​មិន​អំណោយ​ផល​ទើប​អ្នក​ស្រី​សម្រេច​ចូល​និវត្តន៍​តែ​ម្ដង។​ តែ​ទោះ​ជា​យ៉ាង​ណា​រៀមច្បង​ក្នុង​វិស័យ​ប៉េតង់​នេះ​ មិន​ដើរ​ចោល​កីឡា​នេះ​ឡើយ​ពោល​គឺ​នៅ​តែ​ជួយ​ប្រឹង​ប្រែង​បង្ហាត់​បង្រៀន​គ្រប់​បច្ចេកទេស​ យុទ្ធសាស្ត្រ​ដែល​ខ្លួន​មាន​ទាំង​អស់​ដល់​ក្មេង​ជំនាន់​ក្រោយៗ​ទៀត​បាន​ចេះ​ដឹង។​

អ្នកស្រី កែ ឡេង និង​ប្រធាន​សហព័ន្ធ

ម្ចាស់​មេដាយ​មាស​ពិភពលោក​៤សម័យ​ជាប់​ៗ​គ្នា​នេះ​ជឿជាក់​ថា​ លោក​គ្រូ​ អ្នក​គ្រូ​ចាស់ៗ​គឺនៅ​តែ​ខិតខំ​ជួយ​បណ្ដុះបណ្ដាល​ថ្នាល​ឲ្យ​ខ្លាំង​ ហើយ​នៅ​ពេល​ខាង​មុខ​ទៀត​អាច​នឹង​មាន​កីឡាករ​ កីឡា​ការិនី​ផ្សេងៗ​ទៀត​មាន​សមត្ថភាព​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​អ្នក​ស្រី​ផង​ដែរ។​

រំលឹក​ដែរ​ វីរ​កីឡា​ការិនី​ កែ​ ឡេង​ ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​៤សម័យ​ជាប់ៗ​គ្នា​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ។​ នៅ​ប៉ុន្មាន​ខែ​មុន​នេះ​អ្នក​ស្រី​សម្រេច​ចិត្ត​ចូល​និវត្តន៍​ហើយ​ក្នុង​ឆ្នាំ ​២០២០​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​