Kloppថា លើកពាន PL ពេលនេះជាពេលដ៏អស្ចារ្យបំផុតសម្រាប់អ្នកគាំទ្រក្លឹប Liverpool
- 2020-07-22 13:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kloppថា លើកពាន PL ពេលនេះជាពេលដ៏អស្ចារ្យបំផុតសម្រាប់អ្នកគាំទ្រក្លឹប Liverpool
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយកាលពីថ្មីៗនេះថា ការលើកពាន Premier League ពេលនេះជាពេលដ៏អស្ចារ្យបំផុតក្នុងឆាកជីវិតរបស់លោក កីឡាករ និងបុគ្គលិក ថែមទាំងអ្នកគាំទ្រទាំងអស់របស់ក្លឹបលោក។
លោក Klopp បាននិយាយថា៖" ខ្ញុំបានប្រាប់ដល់កីឡាកររបស់ខ្ញុំរួចហើយថា នៅក្នុងសប្ដាហ៍នេះយើងត្រៀមរឿងពីរ។ ទីមួយគឺត្រៀមតទល់នឹងក្លឹប Chelsea ដែលពួកយើងត្រូវធ្វើយ៉ាងម៉េចឲ្យទទួលជ័យជំនះ។ "
អ្នកចាត់ការរូបនេះបានបន្តថា៖" ហើយរឿងបន្ទាប់ក្នុងថ្ងៃពុធដដែលនេះ គឺយើងនឹងអបអរក្នុងកម្មវិធីលើកពានរបស់យើង ដោយមានភាពសប្បាយរីករាយជាទីបំផុត ព្រោះថានេះជារឿងដ៏អស្ចារ្យបំផុតសម្រាប់យើងទាំងអស់គ្នា ទាំងអ្នកក្នុងក្លឹប និងអ្នកគាំទ្ររបស់យើងទាំងអស់ក្នុងពិភពលោក យើងនឹងរក្សានូវការចងចាំដ៏ល្អនេះរហូតទៅ។ "
ការលើកពាន Premier League នេះជាលើកទីមួយ សម្រាប់ Liverpool បន្ទាប់ពីខកខានមិនបានទទួលបានពាននេះជាង ៣០ឆ្នាំកន្លងមក៕