MCL៖ ប៊ុនហៀង និង​សុខផេង ​កីឡាករ​ខ្មែរ​​​រក​​​​​គ្រាប់​​បានច្រើន​ជាង​គេ​​គិត​ត្រឹមសប្ដាហ៍ទី៨

  • 2020-07-23 07:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ រឹង ប៊ុនហៀង និង កែវ សុខផេង របស់​ក្លឹប​បាល់ទាត់​វិសាខា បាន​ក្លាយ​ជា​កីឡាករ​ខ្មែរ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​លំដាប់ទី១ និងទី២ ពោលគឺ ៧ និង ៥គ្រាប់ គិត​​ត្រឹម​សប្ដាហ៍​ទី​៨ នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​ ២០២០​​។

រឹង ប៊ុនហៀង ឈរកំពូលតារាងក្នុងនាមជាកីឡាករ​ខ្មែររកគ្រាប់បានច្រើនជាងគេ

ជុំ​វិញ​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នេះ រឹង​ ប៊ុនហៀង ធ្លាប់​បាន​ឱ្យ​ដឹង​ថា រូប​គេ​ផ្លាស់​ពី​ក្លឹប​សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ទៅ​ក្លឹប​វិសាខាដើមឆ្នាំ​២០២០ គឺ​ដើម្បិីប្រកួត​ប្រជែង ហើយ​សង្ឃឹម​ថាគេ​នឹង​អាច​រកគ្រាប់​បន្ថែម​ទៀត និងអាច​ជួយ​ក្លឹប​​ឱ្យ​ទទួល​បាន​ផ្លែផ្កា​ល្អ​តាម​ដែលអាច​ធ្វើ​បាន​។

អតីត​កីឡាករ​បៀលប្រាយ​យូណាយធីត បាន​ឱ្យ​ដឹង​តាម​រយៈ CNCC ថា ៖«បាទបងដូចខ្ញុំបានប្រាប់ពីដំបូងមុនមកវិសាខា ទៅកាន់សារព័ត៌មានមួយចំនួនថាខ្ញុំមកទីនេះដើម្បីប្រកួតប្រជែង។ ចំពោះខ្ញុំនឹងរកគ្រាប់បាល់ឲ្យបានច្រើនជាងនេះទៀតបង»។

ចំណែក​ខ្សែ​ប្រយុទ្ធ​ដ៏មាន​ប្រជា​ប្រិយភាព កែវ សុខផេង រក​បាន​៥គ្រាប់ ជា​កីឡាករ​ខ្មែរ​រកគ្រាប់​បាល់​បាន​ច្រើន​លំដាប់​ទី​ពីរ​។

ចាំ​មើល​ថា​តើ ពេលវិសាខាប្រកួត​ជាមួយ​អាស៊ីអឺរ៉ុបយូណាយធីត នា​​ថ្ងៃ​សៅរ៍​ ទី​២៥ ខែ​កក្ដដា ឆ្នាំ​២០២០​ខាង​មុខ​ ពួកគេ​​អាច​រកគ្រាប់​បាល់​បាន​ទៀត​ដែរ​ឬ​ទេ?

អត្ថបទ៖ អ៊ុំ សុភក្តិ