Salah៖ Liverpool នៅតែអាចឈ្នះពានធំៗទៀត នៅរដូវកាលក្រោយ
- 2020-07-24 13:48:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah៖ Liverpool នៅតែអាចឈ្នះពានធំៗទៀត នៅរដូវកាលក្រោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Liverpool កីឡាករ Mohamed Salah បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបគេនៅតែអាចឈ្នះពានធំៗនៅរដូវកាលក្រោយទៀត ប្រសិនបើពួកគេនៅតែខិតខំចង់បាន។
Salah បាននិយាយថា៖" ធម្មតាទេអារឿងចង់បានឈ្នះពាន UEFA Champions League ពាន Premier League អីហ្នឹងតែពេលដែលយើងធ្វើវាបានជោគជ័យ នោះយើងនឹងលែងសូវចង់បានវាទៀតហើយ។ "
ខ្សែប្រយុទ្ធរូបនេះបន្តថា៖" អញ្ចឹងហើយពេលនេះ ខ្ញុំចង់និយាយផ្លាស់ប្ដូរចិត្តគំនិតរបស់យើងហ្នឹង ឲ្យនៅតែខិតខំចង់ឈ្នះពាននៅរដូវកាលក្រោយៗទៀត។ ខ្ញុំគិតថា បើពួកយើងនៅតែខិតខំចង់បានទៀត ខ្ញុំគិតថាពួកយើងនៅតែអាចធ្វើបានអញ្ចឹងនៅរដូវកាលក្រោយ។ "
នៅក្នុងរដូវកាលនេះ Liverpool បានប្រកួតឈ្នះពាន Premier League បន្ទាប់ពីខកខានមិនទទួលបានជាង ៣០ឆ្នាំ៕