ជា ប៊ុនហេង៖ ការប្រកួតកីឡាយុទ្ធិសីល៍្បជាការជួយសំលៀងសមត្ថភាពកីឡាករ
- 2020-07-27 02:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា ប៊ុនហេង៖ ការប្រកួតកីឡាយុទ្ធិសីល៍្បជាការជួយសំលៀងសមត្ថភាពកីឡាករ
ចន្លោះមិនឃើញ
ឯកឧត្ដម ជា ប៊ុនហេង ថាការប្រកួតប្រជែងកីឡាយុទ្ធិសីល៍្បគឺជាការជួយសំលៀងសមត្ថភាពកីឡាករ កីឡាការិនីដើម្បីឆ្ពោះទៅរកភាពជោគជ័យលើឆាកអន្តរជាតិនៅពេលខាងមុខៗ។
ប្រធានអង្គភាពកីឡានគរបាលជាតិឯកឧត្ដម ជា ប៊ុនហេង បានឲ្យដឹងថា កីឡាកាលណាប្រឹងតែហ្វឹកហាត់មិនមានការប្រកួតញឹកញាប់នោះទេក៏មិនសូវរីកចម្រើនខាងបច្ចេកទេស ឬសមត្ថភាពប្រកួតប្រជែងនោះដែរជាក់ស្ដែងអំឡុងជំងឺ COVID នេះទៀតម្នាក់ៗចូលមកវ៉ៃវិញស្ទើរគ្មានស៊ុហ្វសោះតែម្ដង។
ឯកឧត្ដមបន្ថែមទៀតថា កុំចាំដល់ឆ្នាំ២០២៣ ដូច្នេះហើយមានការហ្វឹកហាត់ត្រូវបង្កើតកម្មវិធីប្រកួតឲ្យបានច្រើន។ មានការប្រកួតកីឡាយុទ្ធសីល៍្បនេះហើយ និងបូកជាមួយការប្រកួតជើងឯកថ្នាក់ជាតិទៀតនោះជឿជាក់ថាជាការជួយជំរុញពង្រឹងសមត្ថភាពកីឡាករឲ្យរឹតតែខ្លាំងប្រជែងមេដាយដូចជាស៊ីហ្គេម ឬការប្រកួតក្នុងតំបន់ផ្សេងៗផងដែរ។
រំលឹកដែរថា សមាគមកីឡានគរបាលបានបើកការប្រកួតកីឡាយុទ្ធិសីល្ប៍លើកទី៣ របស់ខ្លួនកាលពីថ្ងៃទី២៣ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២០។ ការប្រកួតលើកទី៣ នេះមាន៣ប្រភេទកីឡាចូលរួមគឺតេក្វាន់ដូ WT ការ៉ាតេ និងយូដូ៕