Sergio Ramos ណាត់ McGregor ជួប​គ្នា​លើ​ទីលាន​វាល​ស្មៅ

  • 2020-07-27 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល Sergio Ramos បាន​ធ្វើ​ការ​​អញ្ជើញ​ជើង​ខ្លាំង​របស់ UFC កីឡាករ Conor McGregor មក​ទីលាន​ហ្វឹកហាត់​របស់ Real Madrid។

ការ​អញ្ជើញ​នេះ​​កើត​ឡើង​បន្ទាប់​ពី Ramos ឃើញ​វីដេអូ​​លេង​បាល់​ទាត់​បញ្ចូល​ទី​របស់ McGregor ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ Ramos ក៏​បាន​ចេញ​វីដេអូ​​មួយ​​លើ​បណ្ដាញ​សង្គម Twitter បញ្ចេញ​កាយវិការ​អបអរ​ដូច​ដំណើរ​ដើរ​ចូល​សង្វៀន​ប្រកួតរបស់ McGregor ផង​ដែរ។

នៅ​ក្នុង​វីដេអូ​របស់ Mcgregor ប្រធាន​ក្រុម​របស់ Madrid បាន​​សួរ​ថា៖ “តើ​ពេញ​ចិត្ត​ចង់​មក​ហ្វឹកហាត់​នៅ Real Madrid ទេ? ស្វាគមន៍​ក្នុង​ការ​ចូលរួម​ជាមួយ​ពួក​យើង​គ្រប់​ពេលវេលា។” Mcgregor បាន​តប​វិញ​ថា សម្លាញ់​អរគុណ! លើក​ក្រោយ​ខ្ញុំ​នឹង​ទៅ Madrid៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ