នេះហើយ! បន្ទះអេក្រង់របស់ iPhone 12 ទំហំ ៥,៤អ៊ីញ

  • 2020-07-27 09:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ជឿជាក់​យ៉ាង​ច្បាស់​ថា​ Apple នឹង​ប្រកាស​ចេញ iPhone 12 មួយ​ម៉ូដែល​ដែល​មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ ជា​ទំហំ​អេក្រង់​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ដោយ​សារ​តែ​មាន​ការ​ឌីហ្សាញ​ជា​អេក្រង់​លាត​ទើប​ធ្វើ​​ឲ្យ​វា​មាន​រូបរាង​តូច​ជាង iPhone SE ឆ្នាំ ២០២០ ដែល​មាន​អេក្រង់ ៤,៧អ៊ីញ ទៅទៀត។

ពេល​នេះ​ដែរ គណនី Twitter ឈ្មោះ Digital Chat Station ដែល​តែង​បញ្ចេញ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ស្មាតហ្វូន​មិន​ទាន់​ប្រកាស​ចេញ បាន​បង្ហាញ​រូបភាព​ពីរ​សន្លឹក​ដែល​អះអាង​ថា​ជា​បន្ទះ​អេក្រង់​របស់ iPhone 12 អេក្រង់ ៥,៤អ៊ីញ ហើយ​វា​ពិត​ជា​មាន​រូបរាង​តូច ដែល​អាច​ប្រើ​ប្រាស់​ដោយ​ដៃ​តែ​ម្ខាង​បាន​យ៉ាង​ងាយ។

គួរ​ដឹង​ថា​ iPhone ជំនាន់​ថ្មី​ដែល​ Apple គ្រោង​ប្រកាស​ចេញ​មាន​បី​ម៉ូដែល​ទៀត ដែល​មាន​​​អេក្រង់​ទំហំ ៦,១អ៊ីញ​ចំនួន​ពីរ​ប្រភេទ និង​មាន​មួយ​ទៀត​អេក្រង់​ទំហំ ៦,៧អ៊ីញ ជា iPhone អេក្រង់​ធំ​បំផុត៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង