​គិត​ត្រឹម​ពេល​នេះ​ស្វាយរៀង​បង្ហាញ​ឲ្យ​ឃើញ​ថា កាន់​តែ​ខ្លាំង​ជាង​រដូវ​កាល​មុន​

  • 2020-07-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ពេល​នេះ​ព្រះខ័ន​រាជ​ស្វាយរៀង​​រក​បាន​២២ ពិន្ទុ​ស្ថិត​នៅ​លើ​​គេ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​រក​​​បាន​​៣៣​គ្រាប់ ​​និង​របូត​វិញ​តែ ៥ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម ៨ ប្រកួត​​​នា​រដូវ​កាល​នេះ​។

ស្វាយរៀង​ ប៉ះ ភ្នំពេញក្រោន

ស្ថិតិ​នេះ​បាន​បង្ហាញ​ថា ​ក្រុម​មួយ​នេះ​​​ធ្វើ​បាន​ល្អ​ជាង​៨ ប្រកួត​ចាប់​ផ្ដើម​កាល​ពី​រដូវ​កាល​មុន​​ក្នុង​លីគ​កំពូល​កម្ពុជា ដោយ​ពេល​នោះ​ពួក​គេ​​​របូត​គ្រាប់​បាល់​៤​គ្រាប់ ទាត់​ចូល​ដៃគូ​ ២៧ គ្រាប់​ ​ដោយ​រក​បាន ២០ ពិន្ទុ​។

​យ៉ាងណាមិញ​ក្រុម​មួយ​នេះ​ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដូច​គ្នា​បើ​ធៀប​​ទៅ​ ៨ ប្រកួត​​ចាប់​ផ្ដើម​កាល​ពី​រដូវ​កាល​មុន ដោយ​រដូវ​កាល​នេះ​ពួក​គេ​​ឈ្នះ ៧ និង​ស្មើ​១ ក្នុង​ចំណោម ៨ ។ ​​​ចំណែក​រដូវ​កាល​មុន​៨ ប្រកួត​ចាប់​ផ្ដើម​របស់​ស្វាយរៀង​ឈ្នះ ៦ និង​ស្មើ ២ លើក ក្នុង​នោះ​គឺ​ស្មើ បឹង​កេត ២-២ ​ថ្ងៃ​​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ និង​ស្មើ​ Tiger ១-១ ​ថ្ងៃ​ទី​​៥ ខែ​ឧសភា ឆ្នាំ​២០១៩។

ដោយឡែក​សម្រាប់​ជ័យជម្នះ​៦​ប្រកួត​​​ ដែល​ឈ្នះ​ក្នុង​ចំណោម ៨​ប្រកួត​ចាប់​ផ្ដើម​កាល​ពី​រដូវ​កាល​មុន​​​​​រួម​មាន​​ឈ្នះ​​កំពង់​ចាម ១៣-០ ឈ្នះ​អគ្គិសនី ១-០ ឈ្នះ​ភ្នំពេញ​ក្រោន ៥-១ ឈ្នះ​គីរីរង់ ២-០ ឈ្នះ សូលទីឡូ​អង្គរ ១-០ និង​ឈ្នះ​ប៉ូលិស ២-០ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី