ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន៨៥% ហើយ
- 2020-07-28 06:47:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន៨៥% ហើយ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស គិតមកទល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ សម្រេចបាន ៧២ ៧០១ ហ.ត ស្មើនឹង ៨៤,០៩% ក្នុងនោះរួមមាន៖
១) ដំណាំស្រូវ
ផ្ទៃដីភ្ជួររាស់ មាន ២៣៩២១៩៥ ហ ត ក្នុងនោះមានគ្រឿងយន្ត ២ ៣៧៥ ០៦៩ ហ ត ស្មើនឹង ៩៩.២៨% និងគោក្របី ១៧ ១២៦ ហ ត ស្មើនឹង ០.៧២% នៃផ្ទៃដីដែលបានភ្ជួររាស់។
ផ្ទៃដីបង្កបង្កើនផល(ស្ទូង ព្រោះ និងបុកដាំ) មានផ្ទៃដី ២ ២០៣ ៨៦៩ ហ ត ស្មើនឹង៨៥.១៥% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត ក្នុងនោះរួមមាន ស្រូវស្រាល ចំនួន ៦ ៦៣ ១៥២ ហ.ត ស្រូវកណ្តាល ចំនួន ១ ១០៩ ៩២៤ ហត ស្រូវធ្ងន់ចំនួន ៣៧៩ ៥៨០ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហត ស្រូវឡើងទឹកចំនួន ៣៣ ១៥៤ ហ.ត ។
ផ្ទៃដីប្រមូលផលស្រូវ មានចំនួន ៥៦ ៦៦៩ ហត ស្មើនឹង ២.៥៧% នៃផ្ទៃដីអនុវត្ត ទិន្នផលមធ្យម ៤,232 ត/ហ ត និងបរិមាណផល ២៣៩ ៨១៤តោន។
២) ដំណាំសាកវប្បកម្មរយះពេលខ្លី
៣) ដំណាំឧស្សាហកម្មរយះពេលខ្លី