ទម្រង់​សិល្បៈ​ស្រដៀង​ខ្មែរ​ច្រើន​ប្រភេទ​ត្រូវ​ថៃ​សម្រុក​ធ្វើ​នៅ​ព្រលាន​យន្តហោះ​ថ្មី​​

  • 2020-07-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​ថៃ​ច្រើន​ប្រភេទ​ និង​ច្រើន​ទម្រង់​ដែល​មាន​លក្ខណៈ​ស្រដៀង​ខ្មែរ​ ត្រូវ​ថៃ​តុបតែង​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​ស្ថានីយ៍​អ្នក​ដំណើរ​ថ្មី​ (Terminal) នា​ប្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណភូមិ​។​

​សិល្បៈ​ដែល​ថៃ​​ប្រើ​ពាក្យ​ "ថែ​កេរ្តិ៍​​ដូន​តា​ខ្លួន" ​​មាន​ដូចជា រូប​សំណាក​ល្ខោន​ស្បែក, ​អាយ៉ង, ប្រដាល់​សេរី​, មុខ​ខ្មុក​ល្ខោន​ខូន​ (ដូច​គ្នា​ល្ខោន​ខោល​ខ្មែរ), ​​ហង្ស​មាស​, រាជសី​ និង​សត្វ​ដំរី​ជា​ដើម ត្រូវ​បាន​តំឡើង​ និង​តុបតែង​បន្ថែម​លើ​សិល្បៈ​ចាស់​ដែល​មាន​ស្រាប់​នៅ​ទីនោះ​ដូចជា​រូប​សំណាក​ឆ្មាំ​យាម​យក្សា​ និង​រូប​សំណាក​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​ស្ថានីយ៍​អ្នក​ដំណើរ​ចាស់។​

យ៉ាង​ណា​ការ​តុបតែង​​រូប​សំណាក​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ក្នុង​រូបភាព​ទំនើប​កម្ម,​ គំនិត​ច្នៃ​ប្រឌិត​ (Creative) កែប្រែ​របស់​បុរាណ​ លាយ​ឡំ​នឹង​សិល្បៈ​សម័យ​ថ្មី​ដើម្បី​បន្ថែម​សម្រស់​រួម​មាន​​ការ​ប្រើ​ភ្លើង​ពណ៌,​ បំពាក់​អំពូល​ និង​លាប​ថ្នាំ​ជា​ដើម​៕

អត្ថបទ៖ សៀនហួរ