ចប់រដូវកាលភ្លាម កីឡាករ Liverpool ២រូបបានចែកផ្លូវជាមួយក្លឹប
- 2020-07-28 11:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់រដូវកាលភ្លាម កីឡាករ Liverpool ២រូបបានចែកផ្លូវជាមួយក្លឹប
ចន្លោះមិនឃើញ
ក្រោយរដូវកាល ២០១៩/២០ត្រូវបានបញ្ចប់ កីឡាករ Liverpool ចំនួន ២រូប បានសម្រេចចិត្តចាកចេញពីក្លឹបទៅកាន់ទ្រនំថ្មី។ កីឡាករទាំងពីររូបនោះគឺ ខ្សែបម្រើ Adam Lallana និងខ្សែការពារ Dejan Lovren។
ខ្សែបម្រើប្រយុទ្ធអង់គ្លេស Adam Lallana បានចែកផ្លូវគ្នាជាមួយ Liverpool ទៅកាន់ក្លឹបអង់គ្លេស Brighton & Hove Albion ខណៈខ្សែការពារក្រូអាត Dejan Lovren បានផ្ទេរទៅកាន់ក្លឹបរុស្ស៊ី Zenit Saint-Petersburg។
Lallana បានចូលលេងឲ្យ Liverpool តាំងពីឆ្នាំ២០១៤មក ហើយបង្ហាញខ្លួនបាន ១៧៨ដង និងរកបាន ២២គ្រាប់។ កីឡាកររូបនេះបានផុតកុងត្រាជាមួយនឹងហង្សក្រហម ហើយសម្រេចផ្លាស់ទៅក្លឹបលេខ ១៥ នៅលីគកំពូលអង់គ្លេសក្លឹប Brighton។
Lovren វិញបានចូលរួមជាមួយហង្សតាំងពីឆ្នាំ២០១៤ ដូច Lallana ដែរ ហើយបង្ហាញខ្លួនបាន ១៨៥ដង។ ខ្សែការពារក្រូអាតរូបនេះផ្លាស់ទៅក្លឹប Premier League រុស្ស៊ី ក្នុងតម្លៃខ្លួនជាង ១៤លានដុល្លារ៕