Benzemaថា​ ឈ្នះ​ La Liga ហើយនៅ​តាម​យក​ឈ្នះ​ Man City ក្នុង​ប្រកួត​ Champions League ទៀត​

  • 2020-07-30 14:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រដូវ​កាល​នេះ​ឈ្នះ​បាន​ពាន​ La Liga ជា​រឿង​មួយ​ដ៏​អស្ចារ្យហើយ​ តែ​ឥឡូវ​នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​ផ្ដោត​អារម្មណ៍​យក​ឈ្នះ​ Manchester City ទៀត​ក្នុង​ការ​ប្រកួត​ UEFA Champions League ។

Benzema បាន​និយាយ​ថា​៖" ខ្ញុំ​ពិត​ជា​មាន​មោទនភាព​មែន​ទែន​ ដែល​បាន​ឈ្នះ​ពាន​ La Liga ព្រោះ​វា​កើត​ពី​អ្នក​គាំទ្រ​ អញ្ចឹង​វា​សំខាន់​ណាស់​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ការ​ឈ្នះ​ពានលើក​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ឈ្នះ​ពាន​ផ្សេងៗ​ទៀត​។ ការ​ឈ្នះ​ពាន​នេះ​ វា​ជា​រឿង​ដ៏​អស្ចារ្យ​ ហើយ​ក៏​ជា​រឿង​ដ៏​ពិបាក​ដែរ​ តែ​ ពួក​យើង​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ណាស់​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ឥឡូវ​នេះ​ យើង​នៅ​ផ្ដោត​អារម្មណ៍​ចង់​យក​ឈ្នះ​ Man City ក្នុង​ការ​ប្រកួត​ UEFA Champions League ទៀត​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Real ត្រូវ​ត​ទល់​នឹង​ Man City ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ពាន​ UEFA Champions League ជើង​ទី​២​ នៅ​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី