ចិន ចេញឡានកំពូលប្រណីត ប្រជែងឡានអឺរ៉ុប លើកនេះកាន់តែពិសេស

  • 2020-08-03 01:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរថយន្តចិន Hongqi ទើបតែបានបញ្ចេញរថយន្តប្រណីតម៉ូដែល H9 ដែលមានរូបរាងទាក់ទាញ និងទំនើបខ្លាំង ដើម្បីប្រជែងនឹងរថយន្តរបស់អឺរ៉ុប។ ឥឡូវនេះក្រុមហ៊ុនខាងលើ បានបន្ថែមម៉ូដែលថ្មីមួយទៀតហៅថា H9+ ដែលជាប្រភេទតួវែងនៃ H9។

Hongqi H9
Hongqi H9+

រថយន្ត Hongqi H9+ មានតួខ្លួន ២ពណ៌ គឺ សលាយក្រហម ហើយមានតួវែងជាងប្រភេទធម្មតាខ្លាំង រហូតដល់ទៅ ៤០សង់ទីម៉ែត្រឯណោះ ប៉ុន្តែវានៅតែរក្សារូបរាងបែបស្លីមដដែល។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបំពាក់នូវស្បែកពណ៌ស ហើយមានកៅអីធំ២ នៅជួរទី២ ដូចម៉ូដែល H9 ធម្មតាដែរ។ ទោះជាយ៉ាងណា ដោយសារតែមានតួវែងជាងមុន គេសន្មត់ថា H9+ នឹងមានកន្លែងដាក់ជើងធំទូលាយជាងមុន សម្រាប់អ្នកដំណើរអង្គុយខាងក្រោយ។

យ៉ាងណាមិញ រថយន្ត Hongqi H9+ នឹងប្រើម៉ាស៊ីនដូចគ្នា គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ និង ម៉ាស៊ីនចំណុះ ៣,០លីត្រ supercharged V6 មានកម្លាំង ២៧២សេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី