បុរស២នាក់ រត់ចេញពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញវិញហើយ

  • 2020-08-04 00:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បាននិយាយប្រាប់អ្នកសារព័ត៌មានតាម Telegram កាលពីថ្ងៃទី៣ សីហា ២០២០ ឲ្យដឹងថា បុរស២នាក់នៅខេត្តព្រៃវែង ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក បានរកឃើញហើយ និងបាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយដែរ។

គួរបញ្ជាក់ថា អ្នក​លួច​រត់​នៅ​ព្រៃវែង​នោះ​ម្នាក់ ​មាន​ឈ្មោះ កំសត់ វិស័យ អាយុ ២១ឆ្នាំ និង​​ម្នាក់​ទៀត​ឈ្មោះ ចន កំសាន អាយុ ៣២ឆ្នាំ។ បុរសទាំង២នាក់នេះ បាន​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​វិទ្យាល័យ​សម្តេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង៕

រូបតំណាង

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី