នេះជាទូរសព្ទ 5G ដែលមានតម្លៃធូរជាងគេបំផុត

  • 2020-08-04 06:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme V5 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​​ ដែល​ជា​ស្មាតហ្វូន​ 5G មាន​តម្លៃ​ធូរ​ជាង​គេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ២១៥​ដុល្លារ​ប៉ុណ្ណោះ នៅ​លើ​ទីផ្សារ​ប្រទេស​ចិន។

realme V5 ដំណើរ​ការ​ដោយ​ឈីប Dimensity 720 របស់ Mediatek មាន​ភ្ជាប់​នូវ​សេវា 5G ដែល​មាន​ជម្រើស RAM ទំហំ ៦GB និង ៨GB ហើយ​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB ដែល​មាន​រន្ធ​សម្រាប់​​​​ដោត​មេមូរី​បន្ថែម​ទំហំ​អង្គ​ផ្ទុក​បាន។

កាមេរ៉ា​ខាង​ក្រោយ​មាន ៤គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP មាន Aperture f/1.8, កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro សម្រាប់​ថត​រូប​កៀក​ Object និង​កាមេរ៉ា​វាស់​ជម្រៅ​សម្រាប់​ការ​ថត​រូបភាព Portrait។

នៅ​ផ្នែក​ខាង​មុខ​មាន​អេក្រង់ LCD ដែល​មាន​ទំហំ ៦,៥អ៊ីញ ហើយ​មាន Refresh Rate 90Hz។ លើ​អេក្រង់​មាន​រន្ធ​តូច​មួយ​ជា​រន្ធ​កាមេរ៉ា Selfie ទំហំ ១៦MP។ ហើយ​នៅ​ផ្នែក​ចំហៀង​នៃ​ទូរសព្ទ ជា​ប៊ូតុង Power ផង និង​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង។

realme V5 ក៏​មាន​បំពាក់​ថ្ម​ទំហំ ៥០០០mAh ដែល​អាច​សាក​ថ្ម​បាន​លឿន​ដល់​ 30W តាម​រយៈ​រន្ធ USB-C ដែល realme អះអាង​ថា​សាក​ត្រឹម ៦៥នាទី បាន​ថ្ម​ពេញ ១០០%។

ស្មាតហ្វូន​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ២១៥​ដុល្លារ សម្រាប់​​ប្រភេទ​ RAM ទំហំ ៦GB ហើយ​ប្រភេទ RAM ទំហំ ៨GB មាន​តម្លៃ​ប្រមាណ ២៧០​ដុល្លារ នឹង​មាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម