ដឹងថ្ងៃប្រកាសចេញទូរសព្ទសាកថ្មកម្លាំង 120W

  • 2020-08-04 06:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន iQOO បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម 120W ដែល​សន្យា​ថា​អាច​សាក​ថ្ម​ទំហំ ៤០០០mAh ឲ្យ​ពេញ​ក្នុង​ពេល​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ។ នា​ថ្ងៃ​នេះ iQOO បាន​បញ្ចេញ Teaser ថ្មី​មួយ​លើ Weibo ដែល​ប្រាប់​អំពី​ការ​ប្រកាស​ចេញ​ស្មាតហ្វូន iQOO 5 នា​ថ្ងៃ​ទី១៧ ខែ​សីហា។

រូបភាព Teaser មាន​រំលេច​ដោយ​ពាក្យ "120W” និង "15 mins” ដែល​អាច​បញ្ជាក់​បាន​ថា​វា​ជា​ស្មាតហ្វូន​ដំបូង​របស់ iQOO ដែល​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម 120W។ កាល​ពី​សប្ដាហ៍​មុន​ក៏​មាន​លេច​ចេញ​រូបភាព Render នៃ​ស្មាតហ្វូន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម 120W របស់ iQOO ដែល​អាច​ជា​ស្មាតហ្វូន iQOO 5 ដែល​នឹង​ប្រកាស​នា​ថ្ងៃ​ទី១៧ ខែ​សីហា​នេះ។

iQOO 5 រំពឹង​ថា​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​របស់ Qualcomm, មាន​អង្គ​ផ្ទុក​ប្រភេទ UFS 3.1, មាន RAM ប្រភេទ LPDDR5, មាន​ប្រើ​ប្រាស់​អេក្រង់ AMOLED និង​មាន​ Refresh Rate 120Hz ជា​ដើម៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម