Walt Disney ត្រៀម​បញ្ចាំងគំនូរ​ជីវចល​​​ដែលមានបង្កប់នូវប្រាសាទ និង​វប្បធម៌​ខ្មែរ​

  • 2020-08-05 02:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរ​ជីវចល​រឿង​ Raya and the Last Dragon របស់​ក្រុម​ហ៊ុន​ Walt Disney នឹង​រួម​​ចម្លែក​យ៉ាង​សំខាន់​ផ្សព្វផ្សាយ​ពី​អរិយធម៌​ និង​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក​ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ផែន​ការ​​គំនូរ​ជីវចល​នេះ​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០២០​នេះ​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ​១៩​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ភ័យ​ខ្លាច​បាត់​ចំណូល​ និង​ខាត​បង់។​ ​រឿង​ Raya and the Last Dragon រៀបរាប់​ព្រះ​នាង​ម្នាក់​ និង​ពូជពង្ស​ចុង​ក្រោយ​របស់​នាគ​ ដែល​ស្របគ្នា​ទៅ​នឹង​ប្រវត្តិ​របស់​នគរ​ខ្មែរ​គឺ​នាងនាគ​ និង​ព្រះ​ថោង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរ​ក្នុងសាច់​រឿង​ គឺ​ជា​នគរ​ប្រឌិត​មួយ​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Kumandra ដោយ​យក​លំនាំទៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​ និង​វប្បធម៌​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៃ​អាស៊ី​អាគ្នេយ៍​រួម​បញ្ចូល​គ្នា​ដែល​ក្នុង​នោះ​មាន​ដូចជា​ កម្ពុជា, ថៃ​, ឡាវ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេ​ និង​ហ្វីលីពីន​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ផលិត​ចេញ​ជា​សាច់រឿង​គំនូរ​ជីវចល​នេះ​ឡើង​ក្រុម​ការងារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូចជា​ ថៃ, ឡាវ, វៀតណាម, ឥណ្ឌូណេស៊ី​ ជា​ពិសេស​គឺ​ខេត្ត​សៀមរាប​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វប្បធម៌​ ប្រវត្តិសាស្ត្រ​ បង្កើត​ទៅ​ជា​នគរ​ប្រឌិត​មួយ​ក្នុង​គំនូរ​ជីវចល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ