realme នៅតែជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតលើពិភពលោកក្នុងឆ្នាំ ២០២០នេះ
- 2020-08-05 03:10:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
realme នៅតែជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតលើពិភពលោកក្នុងឆ្នាំ ២០២០នេះ
ចន្លោះមិនឃើញ
realme ដែលជាម៉ាកបច្ចេកវិទ្យាថ្មីកំពុងមានការពេញនិយមនៅលើពិភពលោក ថ្មីៗនេះបានប្រកាសចេញនូវលទ្ធផលរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០។ នៅក្រោមការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រកួតប្រជែង ដោយផ្អែកទៅលើស្មារតីហ៊ានឆ្ពោះទៅមុខនិងការរចនាដែលពេញនិយមរបស់ realme យុទ្ធសាស្ត្រ “ស្មាតហ្វូន + AIoT” ជាមួយការវាយលុកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រទីផ្សារសម្រាប់យុវវ័យ realme នៅតែរក្សាការកើនឡើងដែលផ្ទុយនឹងនិន្នាការដែលកំពុងមានការធ្លាក់ចុះ និងបន្តរក្សាចំណាត់ថ្នាក់ជាម៉ាកស្មាតហ្វូនទី៧ ទូទាំងពិភពលោក ថែមទាំងបានជាប់ចំណាត់ថ្នាក់កំពូលទី៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា។
យោងតាមទិន្នន័យទីផ្សាររបស់ Counterpoint បានបង្ហាញថា នៅក្នុងត្រីមាសទីមួយឆ្នាំ២០២០នេះ លទ្ធផលនៃការលក់របស់ realme បានមានការកើនឡើង 157% គឺជាម៉ាកស្មាតហ្វូនមួយក្នុងចំណោមម៉ាកស្មាតហ្វូនទាំងពីរដែលមានការកើនឡើង ហើយនៅត្រីមាសទី២ ឆ្នាំ២០២០ មានការកើនឡើង១១% ហើយ realme ត្រូវបានវាយតម្លៃជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេទូទាំងពិភពលោករយៈពេល៤ ត្រីមាសជាប់គ្នា។
realme ទើបតែបង្កើតបានរយៈពេលពីរឆ្នាំប៉ុណ្ណោះ អ្នកប្រើប្រាស់មានដល់ទៅជាង ៤០លាននាក់ ដោយនៅក្នុង ៦ខែនៃឆ្នាំ ២០២០ អ្នកប្រើប្រាស់បានកើនឡើងរហូតដល់ ១៥លាននាក់។ realme បានចូលទីផ្សារចំនួន៥៩ នៅជុំវិញពិភពលោកដែលក្នុងនោះមាន៩ ដែលមានចំណែកទីផ្សារក្នុងលំដាប់កំពូលទាំង៥ មានដូចជានៅប្រទេសថៃ ឥណ្ឌា កម្ពុជានិងអេហ្ស៊ីបគឺបានជាប់ជាម៉ាកស្មាតហ្វូនកំពូលទាំង៤ ហើយទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ ផងដែរនៅក្នុងប្រទេសដូចជាមីយ៉ាន់ម៉ា ហ្វីលីពីន អ៊ុយក្រែននិងឥណ្ឌូនេស៊ី និងបានជាប់ចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងទីផ្សារស្មាតហ្វូននៅអាស៊ីអាគ្នេយ៍ទាំងមូលហើយក្លាយជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។
បានវាយលុកទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សនិងក្លាយជាអ្នកផ្សព្វផ្សាយ5G នៅទូទាំងពិភពលោក
realmeបានបើកយុគសម័យ 5G ជាមួយនឹង realme X50 5G ក្នុងគោលបំណងដាក់បង្ហាញដំបូងគេនូវ ផលិតផល 5G ក្នុងជួរតម្លៃផ្សេងៗ និងក្លាយជាអ្នកពេញនិយម5G។ realme មិនត្រឹមតែជាម៉ាកដំបូងគេនៅប្រទេសចិនដែលប្តូរជួរផលិតផលផ្សេងៗរបស់ខ្លួនទៅជា 5G ទេ ជាមួយគ្នានេះដែរ realme ក៏បានរៀបចំទីផ្សារ 5G នៃប្រទេសចិននិងអាស៊ីអាគ្នេយ៍ផងដែរ ក្លាយជាអ្នកនាំមុខនៅក្នុងទីផ្សារជាច្រើនប្រទេសដូចជានៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានដាក់ប្រកាសrealme X50 Proដែលអាចមើលឃើញថា realmeមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការវាយលុកទីផ្សារប្រទេសកម្ពុជា។ ហើយនាអនាគត realme នឹងព្យាយាមស្វែងរកមុខងារប្រើប្រាស់ផ្សេងៗកាន់តែច្រើននៃ 5G និងធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យា5G នៅទូទាំងពិភពលោក។
លទ្ធផលនៃ ស្មាតហ្វូន + AIoT
កាលពីដើមឆ្នាំ២០២០ realme បានដាក់ប្រកាសយុទ្ធសាស្ត្រ “ស្មាតហ្វូន + AIoT” ។ ទោះជាសេដ្ធកិច្ចនៅទូទាំងពិភពលោកនៅក្នុងដើមកន្លះឆ្នាំពោរពេញដោយការប្រកួតប្រជែងក៏ដោយ realmeក៏នៅតែបានសម្រេចនូវគោលដៅទីផ្សារក្រោមយុទ្ធសាស្ត្រនេះបានដោយជោគជ័យផងដែរ។
យុទ្ធសាស្ត្រនៃផលិតផលរបស់realmeគឺ “1+4+N” ដោយស្មាតហ្វូនជាប្រព័ន្ធគោល អាចភ្ជាប់ជាមួយផលិតផលAIoT ជាច្រើនយ៉ាងសំបូរបែប បង្កើតជីវិតឆ្លាតវៃជាមួយអ៊ីនធឺណិតសម្រាប់យុវវ័យ។ នៅត្រីមាសទីមាសឆ្នាំ២០២០ realme បានចូលក្នុងទីផ្សារ AIoT របស់ឥណ្ឌាត្រឹមតែបីខែប៉ុណ្ណោះបានក្លាយជាម៉ាកឧបករណ៍សំលេងកំពូលទាំង៣។ បច្ចុប្បន្ននេះ realme បានដាក់ប្រកាសនូវផលិតផលAIoT នៅក្នុងប្រទេសកម្ពុជា រួមមាន នាឡិកាឆ្លាតវៃជាដើម ថែមទាំងមានគម្រោងនៅក្នុងឆ្នាំ២០២០នេះនឹងបន្តនាំយកផលិតផល AIoT កាន់តែច្រើនផ្សេងទៀតមកផងដែរ និងមានការប្តេជ្ញាចិត្តនឹងក្លាយជាឈុតបច្ចេកវិទ្យាដ៏សំខាន់សម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា។
គុណភាពដ៏អស្ចារ្យនិងការរចនាដែលពេញនិយម
realme បានប្រើប្រាស់បច្ចេកវិទ្យាដែលថ្មី និងឈានមុខគេក្នុងឧស្សាហកម្មនេះ និងបានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មលឿន 125Wដំបូងគេ។ ហើយបានប្រើប្រាស់នូវបន្ទះឈីបដែលមានគុណភាពល្អ ថែមទាំងបង្ហាញនូវផលិតផលជាច្រើនទៀត ដូចជាការបំពាក់បន្ទះឈីបSnapdragon 765G/865 ។ ស្របពេលនេះដែរ realme ក៏បាននាំយកវប្បធម៍ដែលពេញនិយមចូលមកក្នុងបច្ចេកវិទ្យា ក្រុមរចនា realme Design Studio បានមានការបង្កើតផលិតផលជាច្រើននិងជាបន្តបន្ទាប់ជាមួយ លោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីឈ្មោះក្នុងពិភពលោក និងលោក José Lévy ដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes ផងដែរ បង្កើតនូវផលិតផលដែលមានការរចនាទាន់សម័យសម្រាប់យុវវ័យ។
realme ក៏បានលើកឡើងនៅក្នុងការដាក់ប្រកាសC11 តាមព្រឹត្តការណ៍online កាលពីខែកក្កដាផងដែរថា realme Buds Q ដែលរចនាដោយលោកJose Levyដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងខែនេះ ដោយឡែក realme X2 Pro Master Edition ពណ៌ Red Brick និង ពណ៌ Concret ដែលរចនាដោយលោក Naoto Fukasawa បានឈ្នះពានរង្វាន់អន្តរជាតិ Red Dot Design Award 2020 ។
លោក Sky Li ដែលជាស្ថាបនិកនៃម៉ាក realme បានបង្ហាញថា ៖ “ពួកយើងនឹងបន្តនាំយកស្មារតីហ៊ានលោតផ្លោះ ទៅបន្តដំណើរការនៅក្នុងទីផ្សារទូទាំងពិភពលោក វាយបំបែកនូវយុទ្ធសាស្ត្រទីផ្សារប្រទេសចិននិងអឺរ៉ុបជាដើម។ និងខិតខំសម្រេចគោលដៅចំនួនលក់រហូតដល់ជាងមួយលានគ្រឿងក្នុងរយៈពេល២ទៅ៣ឆ្នាំ បង្កើតជីវិតឆ្លាតវៃជាមួយអុីនធើណែតសម្រាប់យុវវ័យក្លាយជាក្រុមហ៊ុនមួយដែលយូរអង្វែង៕