ពាន​កីឡាករ​ឆ្នើម PL ប្រចាំ​ខែ​កក្កដា បាន​ទៅ​កីឡាករ​ក្លឹប​ក្បែរ​តំបន់​គ្រោះថ្នាក់

  • 2020-08-05 11:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​បម្រើ​ក្លឹប​ West Ham United កីឡាករ​ Michail Antonio បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម Premier League ប្រចាំ​ខែ​កក្កដា​។

ការ​ឈ្នះ​នេះ​ជា​លើក​ទី​១​ ហើយ​សម្រាប់​ Antonio បន្ទាប់​រក​បាន​គ្រាប់​បាល់​ ៨​គ្រាប់​ និង​ Assist ក្រុម​បាន​១ ក្នុង​ការ​ ៤​ប្រកួត​ចុង​ក្រោយ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

យ៉ាង​ណា​មិញ​ ការ​ទទួល​បាន​​ពាន​មួយ​នេះ​ គឺ​ធ្វើ​តាម​រយៈ​ការ​បោះ​ឆ្នោត​ ពី​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​ របស់​កីឡាករ​រូប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០​ Bruno Fernandes ជា​អ្នក​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League មួយ​នេះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី