ទីបំផុត សុបិនអាក្រក់ Sanchez នៅ Man Utd បានដល់ទីបញ្ចប់ហើយ
- 2020-08-06 02:16:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត សុបិនអាក្រក់ Sanchez នៅ Man Utd បានដល់ទីបញ្ចប់ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Alexis Sanchez អាចចាកចេញពីទឹកដី Old Trafford ដើម្បីចូលរួមជាមួយក្រុម Inter Milan បានហើយ ដោយមិនមានតម្លៃខ្លួនអ្វីទាំងអស់ បើទោះជាសល់កុងត្រា២ឆ្នាំទៀតក៏ដោយ។
ក្រុមបិសាចក្រហមបានដាក់ Sanchez ឱ្យ Inter Milan ខ្ចីជើងកាលពីរដូវកាលមុននេះ។ ឆ្លងកាត់១រដូវកាលមកនេះ ក្រុមរបស់លោក Conte មើលឃើញថាសមត្ថភាពរបស់កីឡាករឈីលីនេះល្អ ហើយអាចចុះកុងត្រាយកបាន តែត្រូវកាត់បន្ថយប្រាក់ឈ្នួល។ ប្រសិនបើមិនធ្វើដូច្នេះទេ នោះពួកគេនឹងឱ្យខ្សែប្រយុទ្ធរូបនេះត្រលប់មកអង់គ្លេសវិញ។
សម្រាប់ Man Utd វិញ លែងត្រូវការកីឡាករមានប្រាក់ឈ្នួល ៣៥០ ០០០ផោនក្នុង១សប្ដាហ៍នេះទៀតហើយ ពោលគឺធ្វើយ៉ាងណាសារ៉េចេញឱ្យបានកាន់តែឆាប់កាន់តែល្អ។ ក្រោយពីក្លឹបទាំងពីរចរចាគ្នាជាយូរមកនោះ លទ្ធផលក៏បានចេញមកថា Sanchez ត្រូវបាន Inter Milan ទិញយកពី Man Utd ហើយ ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់ ទោះសល់កុងត្រា២ឆ្នាំនៅ Old Traffod ក៏ដោយ។
ការធ្វើបែបនេះ Man Utd នឹងចំណេញត្រង់មិនចំណាយប្រាក់ឈ្នួល ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ទៅឱ្យ Sanchez ខណៈដែលពួកគេលែងត្រូវការទៅហើយ។ ក្រឡេកទៅមើល Inter Milan វិញ អាចបានខ្សែប្រយុទ្ធជម្រើសជាតិឈីលីម្នាក់ តែក៏ត្រូវចំណាយប្រាក់ឈ្នួលល្មមឱ្យទៅគេដែរ។ ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថា Sanchez ដើម្បីបានចាកចេញពី Man Utd នេះ រូបគេព្រមទទួលប្រាក់ឈ្នួលត្រឹមតែ ១៣០ ០០០ផោនប៉ុណ្ណោះក្នុង១សប្ដាហ៍៕