SuperM ប្រកាសចេញអាល់ប៊ុមធំទី១ ក្នុងពេលឆាប់ៗ
- 2020-08-06 02:14:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SuperM ប្រកាសចេញអាល់ប៊ុមធំទី១ ក្នុងពេលឆាប់ៗ
ចន្លោះមិនឃើញ
ក្រុមតារាប្រុសឆ្នើមប្រចាំផលិតកម្ម SM គឺ SuperM បានប្រកាសថានឹងជិតវិលមកវិញក្នុងពេលឆាប់ៗ។
ក្រុម K-Pop ដែលមាន Taemin (SHINee), Baekhyun និង Kai (EXO), Taeyong និង Mark (NCT), Lucas និង TEN (WayV) កំពុងរៀបចំគម្រោងវិលមកវិញជាមួយនឹងអាល់៊ប៊ុមធំទី១ មានឈ្មោះថា "Super One”។
មុនថ្ងៃចេញផ្សាយជាផ្លូវការ គឺនៅថ្ងៃទី ០១ ខែកញ្ញាខាងមុខ SuperM ក៏នឹងមានបទធំៗដល់ទៅ ២ មានដូចជា «100» ដែលគ្រោងចេញនៅថ្ងៃទី១៤ ខែសីហា និងបទ «Tiger Inside» គ្រោងចេញនៅថ្ងៃទី០១ ខែកញ្ញា។
នេះជាការបង្ហាញខ្លួនជាលើកទី ២បន្ទាប់ពីជោគជ័យពេល Debut បទដំបូង «Jopping» ហើយអ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា អាល់ប៊ុមធំដំបូងនេះ នឹងកាន់តែអស្ចារ្យ៕