ជំងឺគ្រុនឈីក រាតត្បាតលើខេត្តចំនួន១៥ហើយ ចំណែកអ្នកឈឺវិញឡើងជិតដល់ ២ពាន់នាក់

  • 2020-08-06 06:08:44
  • ចំនួនមតិ 11 | ចំនួនចែករំលែក 87

ចន្លោះមិនឃើញ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ឧិ​ វណ្ណឌីន រដ្ឋលេខាធីការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងពីស្ថានភាពនៃជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា តាមរយៈTelegram ថា គិតមកដល់ថ្ងៃទី៥ខែ សីហា ឆ្នាំ២០២០នេះ តាមរបាយការណ៏ ស្រាវជ្រាវនិងតាមដាន ដោយយកចិត្តទុកដាក់ ពីកម្មវិធីជាតិ ប្រយុធ្ធនិងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុធ្ធនិងជំងឺគ្រុនចាញ់ បរាសិសសាស្ត្រ និង បាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីសង្ស័យជំងឺគ្រុនឈីក សរុបទូទាំងប្រទេស មានការកើនឡើងពី ១០២០ ទៅ ១៧០០ករណីសង្ស័យ ដែលកើតមានឡើងនូវខេត្តចំនួន១៥ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសុខាភិបាល រកឃើញជំងឺគ្រុនឈីក​នេះ តែ១២ ខេត្តប៉ុណ្ណោះ ក្នុងនោះរួមមានខេត្ត ស្ទឹងត្រែង ប៉ៃលីន ពោធីសាត់ ឧត្តមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ​ ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម និងសៀមរាប ។ ចំណែកខេត្តដែលក្រសួងសុខាភិបាលសង្ស័យមានជំងឺគ្រុនឈីកថ្មី៣បន្ថែមទៀត គឺខេត្ត កណ្តាល បាត់ដំបង និង កំពង់ធំ។

លោកជំទាវបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលសង្ស័យជំងឺគ្រុនឈីកនេះ គឺមាន៧២,៤០% ដែលបានរកឃើញ ដែលនេះគឺជាតួរលេខខ្ពស់ ។ នៅក្នុងចំនួននៃអ្នកសង្ស័យសរុបបច្ចុប្បន្ននេះ អ្នកឈឺ គឺបានជាសៈស្បើយ ហើយភាគច្រើន នៃករណីសង្ស័យនេះ គឺប្រហែលជា៨០%​ ហើយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញដែរ ដោយឡែក នៅសល់មួយចំនួនទៀតដែលបានរកឃើញករណីថ្មីៗ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ចុងក្រោយលោកជំទាវ បានផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយត្ន័ឲ្យបានខ្ពស់ នារដូវវស្សានេះ ដោយរក្សាអនាម័យឲ្យបានល្អ លុបកន្លែងដែលមានទឹកដក់ ចានស្នោរ សម្បកកំប៉ុង កង់ឡាន រឺរបស់ផ្សេងៗទៀតដែលអាចឲ្យដក់ទឹកបាន ធ្វើយ៉ាងណាសំអាតជុំវិញផ្ទះ គេងក្នុងមុងជ្រលក់ថ្នាំរិតតែប្រសើរ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។

អត្ថបទ៖ Tep Sovannmoly