ម្តាយឆ្លាតវៃ គួររៀបចំអាហារមានសារជាតិចិញ្ចឹមទាំង ៥មុខនេះសម្រាប់កូនញុំាក្នុងវ័យកំពុងលូតលាស់

  • 2020-08-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ


ក្នុងវ័យកំពុងលូតលាស់ របបអាហារប្រចាំថ្ងៃរបស់ក្មេងម្នាក់ៗពិតជាសំខាន់ ដើម្បីជំនួយដល់ការលូតលាស់ធំធាត់ដោយមានសុខភាពល្អ ហើយនេះជាកាតព្វកិច្ចដ៏សំខាន់របស់អ្នកម្តាយគ្រប់រូប។ អាហាររូបត្ថម្ភដែលមានដូចជា អាហារថាមពល, អាហារស្ថាបនារាងកាយ ,និងអាហារការពាររាងកាយ, ពិតជាចាំបាច់សម្រាប់ជំរុញដល់ការលូតលាស់របស់កុមារឲ្យមានសុខភាពល្អ ។ ជាមួយគ្នានេះដែរ ក៏មិនអាចខ្វះ ទឹកដោះគោះស្រស់ ដែលមានកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតលាស់បានល្អ មិនថាស្ថិតនៅវ័យណាក៏ដោយ។

តោះចង់ដឹងថា អាហារប្រភេទណាដែលអ្នកម្តាយគួរតែឲ្យកូនញ៉ាំនោះ ដូចខាងក្រោម ៖

១. បន្លែធម្មជាតិ ៖ ប្រភេទបន្លែដែលមានពណ៌បៃតង ឬពណ៌លឿងទុំ ដូចជា ត្រកួន ស្ពៃ ស្លឹកបាស ការ៉ុត ល្ពៅ ដែលមានសារជាតិចិញ្ចឹមជាច្រើនដល់សារពាង្គកាយរបស់យើង។ អ្នកម្តាយគួរចម្អិនម្ហូបទៅតាមចំណង់ចំណូលចិត្តរបស់កូនៗ ដោយផ្លាស់ប្តូរប្រភេទបន្លែជារៀងរាល់ថ្ងៃតាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យកូនធុញទ្រាន់ពេលគេញុំាអីដដែលៗ។

២. ផ្លែឈើ ៖ ផ្លែឈើដែលមានដូចជា ចេក ប៉ោម ល្ហុង ក្រូច និងផ្លែឈើជាច្រើនទៀត មានសារៈសំខាន់សម្រាប់រាងកាយរបស់យើងនៅក្នុងវ័យកំពុងលូតលាស់។ នៅក្នុងផ្លែឈើទាំងនោះភាគច្រើន មានសារជាតិចិញ្ចឹមជាច្រើនដូចជាកាល់ស្យូម, សូដ្យូម, ប៉ូតាស្យូម, វីតាមីន C, មានកាឡូរីទាប និងគ្មានជាតិកូលេស្តេរ៉ុល ដែលជួយការពារ និងបំប៉នរាងកាយរបស់យើងឲ្យមានសុខភាពល្អ។

៣. អាហារដែលមានជាតិប្រូតេអ៉ីន ៖ ពពួកជាតិសាច់ដែលមានដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី ស៊ុត កង្កែប សណ្តែក គ្រាប់ធុញ សុទ្ធតែសម្បូរដោយសារជាតិប្រូតេអ៉ីនដែលរាងកាយមនុស្សត្រូវការសម្រាប់ការលូតលាស់ សាច់ដុំមាំមួន និងប៉ូវកម្លាំងពីការបាត់បង់ថាមពលពេញមួយថ្ងៃ។

៤. អាហារសម្រន់ ៖ អ្នកម្តាយគួរតែរៀបចំអាហារសម្រន់សម្រាប់កូនៗ បន្ទាប់ពី ២ទៅ ៣ម៉ោងក្រោយពេលញ៉ាំបាយព្រឹក និងថ្ងៃ។ អាហារសម្រន់ដែលអ្នកម្តាយគួរតែជ្រើសរើស គឺ យ៉ាអួរ នំ Cookie ផ្លែឈើ ពោត ឬដំឡូងស្ងោរ ជាដើម ។ ប្រភេទអាហារទាំងនោះ ទោះបីជាមិនអាចឲ្យកូនៗ ញ៉ាំឆ្អែតតែវាក៏ជួយកុំឲ្យកូនក្មេងឃ្លានខ្លាំង ដល់ឈឺក្រពះដែរ។

៥. ទឹកដោះគោស្រស់ ៖ ទឹកដោះគោស្រស់មានផ្ទុកនូវសារជាតិវីតាមីន ប្រូតេអ៉ីន ខ្លាញ់ រួមទាំងសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាព ឆ្អឹងរឹងមាំ និងរាងកាយទាំងមូល ។ ជាទូទៅ អ្នកម្តាយគ្រប់រូបគួរតែឲ្យកូនៗ ញ៉ាំទឹកដោះគោស្រស់មួយកែវបន្ទាប់ពីញ៉ាំបាយព្រឹក និងមុនពេលចូលគេងដើម្បីឲ្យគាត់មានថាមពល និងមានឆ្អឹងរឹងមាំតាំងតែពីតូច។

ជាក់ស្តែង មនុស្សចាស់មួយចំនួនកំពុងជួបជាមួយនឹងជំងឺពុកឆ្អឹង ដោយពួកគាត់មិនបានយល់ដឹងពីសារៈប្រយោជន៍របស់ទឹកដោះគោ ទៅលើសុខភាពឆ្អឹង និងរាងកាយទាំងមូល ហើយពួកគាត់ខកខានមិនបានពិសាឲ្យបានជាប់លាប់។

ដូចនេះអ្នកម្តាយគ្រប់រូបត្រូវឲ្យកូនៗ ញ៉ាំទឹកដោះគោស្រស់យ៉ាងតិច ២ដងក្នុងមួយថ្ងៃ ។

នាពេលឆាប់ៗ ខាងមុខនេះ ប្រជាជនខ្មែរយើងនឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ (Kirisu Farm) ដែលបានផលិតចេញពីបច្ចេកវិទ្យាថ្មីបំផុត ពីកសិដ្ឋាន នៅកម្ពុជាផ្ទាល់តែម្តង ៕

ប្រភព៖ kidshealth   ប្រែ​សម្រួល៖ Saroeun Sophearom