ជួយ​ការពារ​ផង!​ ខ្លា​ពពក​ដែល​សឹង​ផុត​ពូជ​លើ​លោក​ ឃើញ​វត្តមាននៅ​ព្រៃខេត្ត​ព្រះ​វិហារ

  • 2020-08-10 01:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លា​ពពក​ដែល​ជា​សត្វ​កម្រ​សឹង​តែ​ផុត​ពូជ​ពី​ភព​ផែន​ដី​នេះ​ទៅ​ហើយ​នោះ​ នៅ​មាន​វត្តមាន​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​រស់​នៅ​ក្នុង​ដែនដី​ខេត្ត​ព្រះ​វិហារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រ​ភេទ​សត្វ​ដ៏​កម្រ​នេះ​ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN ជា​សត្វ​ងាយ​នឹង​ផុត​ពូជ​បំផុត​ហើយ​សេសសល់​តិចតួច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កត្តា​គំរាម​កំហែង​ដល់​ខ្លា​ពពក​មាន​ដូចជា​ ការ​បរបាញ់​ ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​គំហុក​ដែល​ជា​ជម្រក​របស់​វា​ និង​ការ​ទន្ទ្រាន​ដី​ធ្វើ​កសិកម្ម​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​សំខាន់​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​ខ្លា​ពពក​ក្លាយ​ជា​គោលដៅ​នៃ​ការ​តាម​រក​របស់​ព្រានព្រៃ​នោះ​គឺ​ដោយ​សារ​ រោម​ដ៏​ស្អាត និង​ទាក់ទាញ​របស់​វា​ត្រូវ​បាន​ក្រុម​អ្នក​មាន​លុយ​កុម្ម៉ង់​​ចង់​យក​ស្បែក​ធ្វើ​ជា​អាវ​រងា​ សម្រាប់​តែ​លម្អ​កាយ​មួយ​ពេល​ៗ​ ដោយ​មិន​ខ្វល់​ពី​ការ​វិនាស​ ផុត​ពូជ​របស់​វា​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លា​ពពក​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Neofelis Nebulosa បាន​កំពុង​រស់​នៅ​ក្នុង​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​វិហារ​ របស់​កម្ពុជា​ ក្រៅ​ពី​នោះ​គេ​ក៏​ប្រទះ​ឃើញ​វត្ត​មាន​របស់​វា​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូចជា ឥណ្ឌា, តៃវ៉ាន់, ថៃ​ ឡាវ​ និង​ភូមា​ផង​ដែរ​ ប៉ុន្តែ​មាន​ចំនួន​តិចតួច​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​ផុត​ពូជ​នៅ​ថ្ងៃ​ខាង​មុខ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទ៖ សៀនហួរ