ពាន Europa League រកឃើញ៨ក្រុមឡើងទៅវគ្គចុងក្រោយហើយ
- 2020-08-07 02:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន Europa League រកឃើញ៨ក្រុមឡើងទៅវគ្គចុងក្រោយហើយ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Europa League បញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះហើយ ដោយពេលនេះពួកគេស្វែងរកបានក្រុម៨ដើម្បីឡើងទៅលេងវគ្គបន្ដ ប្រកួតនៅទឹកដីអាល្លឺម៉ង់។
កាលពីយប់ម្សិលមិញ ពាន Europa League រកបាន៤ក្រុមគឺ Man Utd , Inter Milan , Copehagen និង Shakhtar Donetsk ។ ខណៈដែលយប់មិញនេះទៀត ពួកគេក៏រកបាន៤ក្រុមទៀតគឺ Sevilla , Wolves , Basel និង Bayer Leverkusen ។ ក្រុមទាំង៨នេះ ក៏បានចាប់គូប្រកួតរួចរាល់ហើយដែរ ដោយក្រុម Man Utd ប៉ះ Copenhagen , Inter Milan ប៉ះ Bayer Leverkusen , Shakhtar ប៉ះ Basel និង Wolves ប៉ះ Sevilla ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ នឹងលេងនៅថ្ងៃទី១១និង១២ខែសីហាខាងមុខនេះ។
ដោយលេងតែមួយជើងប៉ុណ្ណោះ ក្រុមណាឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដងនៅថ្ងៃទី១៧ខែសីហា ហើយបន្ដប្រកួតវគ្គផ្ដាច់ព្រ័ត្រទៀតនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០ខាងមុខនេះ៕