តាម​រូបភាព​ត្រជាក់​ភ្នែក​ទាំង​នេះ បញ្ជាក់​ថា​ទស្សនិកជន​ចាប់​ផ្ដើម​ទៅ​រោងកុន​បណ្ដើរ​ហើយៗ

  • 2020-08-07 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងភាពយន្ត​ក្នុង​ស្រុក ពិសេស​នៅ​រាជធានី ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្រមព្រៀង​ជា​គោលការណ៍ អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើង​វិញ ក្រោយ​បាន​ផ្អាក​ជា​ច្រើន​ខែ​ដោយ​សារ​មេរោគ ខូវីដ ១៩ ហើយ​នៅ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរ​ឡើង​វិញ​របស់ Major Cineplex by Smart ក៏​ដូច​ជា​រោងភាពយន្ត​នៅ​រាជធានី​ដទៃ​ទៀត។

Major Cineplex by Smart បាន​ដាក់​បញ្ចូល​ភាពយន្ត​ល្អ​ៗ​មើល​ចំនួន ៥​រឿង​ទៅ​ក្នុង​កម្មវិធី​បញ្ចាំង​របស់​ខ្លួន​ដែល​មាន​ដូច​ជា​រឿង "ស្នាម​ញញឹម​ចុង​ក្រោយ" ជា​វណ្ណកម្ម​ និង​ជា​ខ្សែ​ភាពយន្ត​រសជាតិ​ថ្មី​របស់​ផលិតកម្ម LD។ រឿង "វិធី​បំភ្លេច Ex” និង​រឿង​ភ័យ​រន្ធត់​របស់​បរទេស​មួយ​ទៀត គឺ​រឿង "The Closet” ។ ដោយ​ឡែក ២​រឿង​ទៀត​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​កម្មវិធី​ពិសេស​សម្រាប់​បញ្ចុះ​តម្លៃ​ជូន​ប្រិយមិត្ត​បាន​ទស្សនា ជាមួយ​សំបុត្រ​តម្លៃ​ត្រឹម​តែ ២ដុល្លារ​ប៉ុណ្ណោះ​គ្រប់​ម៉ោង​បញ្ចាំង គឺ​រឿង "រថភ្លើង​ទៅ​ប៊ូសាន" និង​រឿង "រាជិនី​បាយ​ឆា"។

រោងភាពយន្ត Major Cineplex by Smart បាន​ប្រកាស​ពី​ការ​បើក​ឡើង​វិញ​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន។ ហើយ​ព្រឹក​ថ្ងៃ​នេះ គេ​ឃើញ​ទស្សនិកជន​ដែល​ភាគ​ច្រើន​ជា​យុវវ័យ បាន​មក​ដល់​រោងភាពយន្ត​ដ៏​ទំនើប​នេះ​បណ្ដើរ​ៗ​ហើយ។ តាម​ការ​រំពឹង​ទុក ចំនួន​ទស្សនិកជន នឹង​កើន​ឡើង​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​សៅ​ស្អែក​នេះ ដែល​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ដ៏​រីករាយ។

តោះ...នឹក​រោងកុន​ណាស់ ទៅ​មើល​តាម​រយៈ​រូបភាព​ខាង​ក្រោម​នេះ

អត្ថបទ៖ ទារិកា