មហាជន​សម្រុកចូល​សួរលុកលុយ​ពេល IG របស់ Seolhyun ទាក់ទង​នឹង​ Mina

  • 2020-08-10 02:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ Instagram របស់​ Seolhyun (ក្រុម AOA) ពេល​នេះ​ពោរពេញ​ទៅ​ដោយ​ Comment និយាយ​ពាក់ព័ន្ធ​នឹង​ Kwon Mina (អតីតសមាជិកក្រុម AOA)។

ដោយសារ​ថ្មីៗ​នេះ​ Mina បាន​លើក​យក​ឈ្មោះ​ Seolhyun ក្នុង​ Post ថ្មី​មួយ​លើ​ Instagram របស់​នាង​ ដោយសរសេរថា៖ «Shin Jimin, Han Sungho, Kim Seolhyun នៅ​ឲ្យ​បាន​សុខ»។

ដោយសារ​ឃ្លា​មួយ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​នាំគ្នា​សម្រុក​ទៅ​ Comment សួរ​ពី​រឿង​ដែល​បាន​កើតឡើងលើ គណនី​របស់​ Seolhyun។ យ៉ាង​ណា​ក៏​នាង​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​តបត​អ្វី​ទាំងអស់​ តាំងពី​រឿង​រ៉ាវ​រវាង​ Jimin និង​ Mina បាន​ផ្ទុះឡើង​ម្ល៉េះ។

តាមពិត​រឿង​នេះ​បាន​ស្ងាត់​មួយ​រយៈ​ ប៉ុន្តែស្រាប់​តែ​ថ្មីៗ​នេះ​ Mina បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ថ្មី​ពេល​ឃើញ​នាង​បង្ហោះ​រូបភាព​អារកដៃ​លើ IG។ ភ្លាម​ៗ​នាង​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ ពេល​នេះ​នាង​កំពុង​ត្រូវ​បាន​ក្រុមគ្រួសារ​ និង​គ្រូពេទ្យ​មើលថែ​យ៉ាង​យក​ចិត្តទុកដាក់ ហើយ​អាច​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ឆាប់ៗ តែ​ក៏​នៅ​តែ​បន្ត​ការមើល​ថែ​ដែរ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី