ឆ្មា​មួយ​ក្បាល​ត្រូវ​ជាប់​គុក​នៅ​ស្រីលង្កា​ ព្រោះ​តែ​មូលហេតុ​ដ៏​នឹក​ស្មាន​មិន​ដល់​

  • 2020-08-11 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឆ្មា​មួយ​ក្បាល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​ស្រីលង្កា​ក្រោយ​ប៉ូលិស​រក​​ឃើញ​ថា​វា​បាន​ក្លាយ​ជា​ឧបករណ៍​ដឹក​ជញ្ជូន​ និង​​ជួញដូរ​ថ្នាំ​ញៀន​ របស់​ក្រុម​ឧក្រិដ្ឋជន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា​សត្វ​ឆ្មា​នេះ​ត្រូវ​គេ​រុំ​ថ្នាំញៀន​ប្រ​ភេទ​ហេរ៉ូអ៊ីន​ជិត​២​ក្រាម​, ស៊ីម​កាត​ និង​បន្ទះ​ឈីប​ផ្ទុក​ទិន្នន័យ​មួយ​នៅ​នឹង​.ក​របស់​វា​ ហើយ​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​វា​គឺ​ជា​អ្នក​រត់​ការ​ និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ និង​នឹក​ស្មាន​មិន​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចាប់​វា​បាន​ប៉ូលិស​បាន​ឃុំ​ឆ្មា​នេះ​នៅ​ពន្ធនាគារ​ដ៏​ធំ​​មួយ​កន្លែង​ឈ្មោះ​ Welikada ស្ថិត​ក្នុង​ទីក្រុង​ Colombo នៃ​ប្រទេស​ស្រី​លង្កា​។​ យ៉ាង​ណា​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ឆ្មា​នេះ​ត្រូវ​បាន​រាយការណ៍​ថា​បាន​រត់​គេច​ចេញ​ពី​ពន្ធនាគារ​បាត់​ស្រមោល​ទៅ​ហើយ​ ខណៈ​ប៉ូលិស​កំពុង​តាម​រក​ចាប់​វា​មក​វិញ។​ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​ឆ្មា​នោះ​រត់​ចេញ​ដើម្បី​សេរី​ភាព​ដូច​សត្វ​ដទៃ​ ឬ​ក៏​ដោយ​សារ​ការ​បង្វឹក​ពី​ក្រុម​ឧក្រិដ្ឋជន​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​លង្កា​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរ​ថ្នាំ​ញៀន​ខ្លាំង​ក្លា​មួយ ជាមួយ​នឹង​ការ​ប្រើ​វិធីសាស្ត្រ​ប្លែក​ៗ​កម្រ​ឃើញ​នៅ​ប្រទេស​ដទៃ។​ កាល​ពី​មួយ​រយៈ​មុន​ប៉ូលិស​បាន​ចាប់​សត្វ​ឥន្ទ្រី​មួយ​ក្បាល​ដែល​ឈ្មួញ​ប្រើ​ប្រាស់​ដើម្បី​ចែកចាយ​ថ្នាំ​ញៀន​នៅ​ទីក្រុង Colombo ដូច​ករណី​ឆ្មា​នេះ​ដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ