ដំណឹង​ល្អ! Mbappe អាច​បង្ហាញ​វត្តមាន​ឲ្យ PSG បាន​នៅ​យប់​នេះ

  • 2020-08-12 04:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe អាច​​​ត្រឡប់​មក​ជួយ Paris St-Germain ក្នុង​ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​ទល់​នឹង Atalanta នៅ​យប់​នេះ។

កីឡាករ​សញ្ជាតិ​បារាំង​បាន​ជា​ពី​របួស​​កជើង​ហើយ ចំណែក​អ្នក​ចាត់​ការ​លោក Thomas Tuchel បាន​និយាយ​ថា Mbappe នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ ប្រសិន​បើ​ក្រុម​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ណា​មួយ។

យ៉ាងណាមិញ​លោក Tuchel បញ្ជាក់​ថា Mbappe ទំនង​​ស្ថិត​ជា​កីឡាករ​បម្រុង​ច្រើន​ជាង សម្រាប់​ការ​លេង​ទល់​នឹង​ក្រុម​មក​ពី​អ៊ីតាលី។ Mbappe វ័យ​២១​ឆ្នាំ​បាន​របួស​កជើង​ អំឡុង​ពេល​លេង​ពាន​រង្វាន់ French Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​លើ Saint-Etienne កាល​ពី​ថ្ងៃ​ទី ២៤ ខែ កក្កដា។ ប៉ុន្តែ​គេ​បាន​ជា​ទាន់​ពេល​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ UCL។

Paris St-Germain មិន​ទាន់​ស្គាល់​ជាតិ​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ Champions League នៅ​ឡើយ​ទេ ចាប់​តាំង​ពី​ក្លឹប​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​សេដ្ឋី​កាតា​ជិត​១០​ឆ្នាំ​មក​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ