អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ​ និងស្រាវជ្រាវទីតាំង កាប៉ាល់លិចតាំងពីអំឡុងទសវត្សរ៍៧០

  • 2020-08-12 11:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក​ថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​ ២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុកស្រីសន្ធរ អញ្ជើញចុះពិនិត្យ​ និងស្រាវជ្រាវទីតាំង ដែលមានកាប៉ាល់លិចតាំងពីអំឡុងទសវត្សរ៍៧០ ក្នុងសម័យសាធារណរដ្ឋខែ្មរ ស្ថិតក្នុងទន្លេមេគង្គ​ នៅចំណុចភូមិវាល​ ឃុំមានជ័យ​ ស្រុកស្រីសន្ធរ​ ។

ក្នុងឱកាសនោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ដែលរស់នៅតំបន់នេះ​ ជាពិសេស​ប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងហាមឃាត់មិនឲ្យនេសាទត្រង់ចំណុចដែលអាជ្ញាធរស្រុក​ និងសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីស្តារកប៉ាល់ ដែលបានលិច​ ដោយសារសង្ស័យមានគ្រឿងសភាវុធ​ និងគ្រាប់មិនទាន់ផ្ទុះ​។ ដូច្នេះដើម្បី ជាសុខសុវត្ថិភាព​ សូមបងប្អូនប្រជាពលរដ្ឋដែលនេសាទ​ ត្រូវប្រុងប្រយ័ត្នកុំនេសាទ​នៅតំបន់ចំណុចខាងលើ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម