រាជរដ្ឋាភិបាលសម្រេច ផ្អាកបុណ្យអុំទូក ឆ្នាំនេះ

  • 2020-08-13 06:51:28
  • ចំនួនមតិ 24 | ចំនួនចែករំលែក 105

ចន្លោះមិនឃើញ

ទីស្ដីការគណៈរដ្ឋមន្រ្តី បានធ្វើសំណើជាគោលការណ៍ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២០។

សំណើខាងលើនេះ បានផ្ញើជូនសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្ដរជាតិ។

នៅក្នុងលិខិតក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់ព្រមឲ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។

សូមអានសេចក្ដីសំណើខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី