ឈប់សងចូលឆ្នាំខ្មែរ ៥ថ្ងៃ បើបានដើរលេងកន្លែងថ្មីៗនៅភ្នំពេញ និងតាមខេត្តទាំងនេះដឹងតែអេមម៉ង

  • 2020-08-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈប់​សម្រាក​លើក​នេះ​មិន​តិច​ថ្ងៃ​ទេ ទោះ​នៅ​មាន​អ្នក​ខ្លះ​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​កូវីដ​១៩ ​និង គ្រុន​ឈីក​ក៏​ដោយ​ តែ​បើ​នៅ​ផ្ទះ​រហូត ក៏​អាច​ធុញ​ទ្រាន់​ដែរ ។ ដូច្នេះ​ គួរ​ដើរ​លេង​កម្សាន្ត​លំហែ​អារម្មណ៍​ខ្លះ បើ​ពិបាក​ទៅ​ឆ្ងាយ ដើរ​លេង​ជិត​ៗ​ក៏​បាន ប៉ុន្តែ​កុំភ្លេច​ ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ពី​មេរោគ​ឆ្លង​ផង​។​ ជា​ធម្មតា​យើង​ចូល​ចិត្ត​ទៅ​ដើរ​លេង​កន្លែង​ថ្មីៗ តែ​អាច​មិន​ទាន់​ស្គាល់​ថា​មាន​កន្លែង​ថ្មី​ណា​ខ្លះ​សប្បាយ​ៗ។

តោះ​! អញ្ចឹង​ថ្ងៃ​នេះ​ Sabay​ នឹង​ណែ​នាំ​អ្នក​ចង់​ដើរ​លេង​ទាំងអស់ ឲ្យ​ស្គាល់​កន្លែង​ថ្មីៗ មួយ​ចំនួន ​នៅ​ភ្នំពេញ​ និង​តាម​ខេត្ត​ ដូច​ខាង​ក្រោម ៖

  • ទីក្រុងភ្នំ​ពេញ

១. Garden City Water Park (សួនទឹកលីយ៉ុងផាត) ៖ ជា​សួន​ទឹក​ដ៏​ធំ​ជាង​គេ​ដំបូង​បង្អស់​នៅ​កម្ពុជា​ នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ ២០២០ រួម​ជាមួយ​នឹង​ឧបករណ៍​លេង​កម្សាន្ត​​ជាច្រើន​ប្រភេទ​ អាច​ធានា​បាន​នូវ​សុវត្ថិភាព​ និង​ផាសុកភាព សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ទីតាំង ៖ ស្ថិត​នៅ​តាម​បណ្តោយ​ម​ហា​វិថី​វិមាន​ឈ្នះ​ឈ្នះ ​ភូមិ​ព្រែក​តា​រ័ត្ន​ ឃុំ​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធា​នី​ភ្នំ​ពេញ​។

២. Dinosaurs Alive ៖ ជា​សួន​កម្សាន្ត​ដាយណូស័រធំ​ជាង​គេបង្អស់នៅ​​កម្ពុជា​ ដែល​ឪពុកម្តាយ​អាចនាំ​កូនតូចៗ​ទៅ​លេង ដើម្បី​ស្វែង​យល់​អំពី​ប្រភេទ​ ដាយណូ​ស័រ​នីមួយៗ ដើម​ឈើ​ធំៗ​ ដែលផ្តល់​ម្លប់ និង​ខ្យល់​អាកាស​ត្រជាក់។ ទីតាំង ៖ ទី​ក្រុង​រណប​ជ្រោយ​ចង្វារ​ ។

៣. Phnom Penh Fantasy World ៖ គឺ​ជា​សួន​កម្សាន្ត​មាន​ទំ​ហំ​ប្រមាណ​ ១​ហិច​តា​ដែល​មាន​ឧបករណ៍​លេង​កម្សាន្ត​ដូចជា​ កន្ត្រក​វិល, ប៉ម​ហោះ​ហើរ, កប៉ាល់​ចោរ​សមុទ្រ, ថាសUFO, ទូក​រអិល​ធ្លាក់​ទឹក, រ៉ូល​ល័រ​ខូស្ទ័រ និង​ឧបករណ៍​លេង​ជា​ច្រើន​ទៀត​។ ទីតាំង ៖ ទីក្រុង​រណប​ជ្រោយ​ចង្វារ ។​

  • ខេត្ត​សៀមរាប

១. ទៅ​ជិះ​កង់​លេង​ក្នុង​ព្រឹត្តិការណ៍ «សម្រាក​សៀមរាប» (រៀប​ចំ​ដោយ ​សាលា​ខេត្ត​សៀមរាប) ៖ នា​ថ្ងៃទី ១៦-២១ ​ខាង​មុខ​នេះ សាលា ខេត្ត​សៀមរាប នឹង​រៀប​ចំ​កម្មវិធី ជិះ​កង់​សប្បុរស​ធម៌ ក្នុង​គោល​បំណង​រៃអង្គាស​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា និង មន្ទីរពេទ្យ​កុមារ​ខេត្ត​សៀមរាប។ នេះ​ជា​ឱកាស​ដែល​អ្នក​អាច​ទៅ​ដើរ​លេង​កម្សាន្ត​ផង និង​អាច​ចូល​រួម​ជួយ​ដល់​សង្គម​ផង ម្យ៉ាង​ការ​ជិះ​កង់​ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ទៀត។ ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​កម្មវិធី​សប្បាយ​ៗជាច្រើន​ទៀត​ផង​ដែរ។

២. Microlight Cambodia ៖ គឺ​ជា​ការ​ជិះ​យន្ត​ហោះ​បែប​កែ​ច្នៃ​ ដើម្បី​មើល​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នៃ​ខេត្ត​សៀមរាប​ពី​លើ​អាកាស​ ​។ ទីតាំង ៖ ផ្លូវ​ជាតិ​លេខ​ ៦​ អា​កាស​យាន​ដ្ឋាន​ជ័យ​វរ្ម័ន​ ខេត្ត​សៀម​រាប។

៣. Happy Ranch Horse Farm ៖ គឺ​ជា​ការ​ជិះ​សេះ​លេង​កម្សាន្ត​ នៅ​ភូមិ​ដាច់​ស្រយាល​ តាម​វាលស្រែ​ តំបន់​ប្រាសាទ​ដែល​មនុស្ស​គ្រប់​គ្នា​កម្រ​ទៅ​ដល់​។ ទីតាំង ៖ ក្រុម​ទី​ ៤, ស្វាយ​ដង្គុំ, ក្រុង​សៀមរាប​អង្គរ ។

៤. ការ​ជិះ​ទូក​កម្សាន្ត​នៅ​ភូមិ​បណ្តែត​ទឹក ៖​ លើ​ដង​ទន្លេ​សាប​ នឹង​ផ្តល់​នូវ​អារម្មណ៍​ប្លែក​ និង​ស្រស់​ថ្លា​ ដោយ​ប្តូរ​ពី​ការ​ជិះ​ឡាន​ ម៉ូតូ​ ហិត​ផ្សែង​ពុល​ មក​ជា​ការ​​ជិះ​ទូក​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ហើយ​អា​ច​​មើល​ជី​វ​ភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ទៀត​។ ពេល​វេលា​ដែល​សក្តិ​សម​បំផុត​ក្នុង​ការ​ជិះ​ទូក​នេះ​ គឺ​នៅ​ពេល​ល្ងាច​ ព្រោះ​ថា​យើង​អាច​មើល​ឃើញ​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​។​ ទីតាំង ៖ ភូមិ​អណ្តែត​ទឹក​, បឹង​ទន្លេ​សាប​ ។

  • ខេត្ត​បាត់ដំបង

១. Green Orange Kayaks ៖ វា​ពិត​ជា​ប្លែក​ដែល​យើង​​អាច​សាក​ល្បង​ជិះ​កាយាក់​នៅតាមដង​ស្ទឹង​សង្កែ​ ទៅ​កាន់​តំបន់​ជាយៗ ​នៃ​ខេត្ត​បាត់ដំបង​ដើម្បី​មើល​ជីវភាពរស់នៅ​របស់​បង​ប្អូន​កសិករ និង​អ្នក​រស់​នៅ​តាម​ដង​ស្ទឹង​នោះ​។ ទីតាំង ៖ ដង​ស្ទឹង​សង្កែ​ ខេត្ត​បាត់ដំបង​។

២. បឹង​កំពីង​ពួយ ៖ ជា​កន្លែង​ប្រវត្តិ​សាស្រ្ត ​ដែល​បាន​បន្សល់​ពី​ជំនាន់​ប៉ុល ពត ​។ សព្វ​ថ្ងៃ​កន្លែង​នោះ​បាន​កែ​ប្រែ​ជា​បឹង​ដ៏​មាន​ទេសភាព​ស្រស់​ត្រកាល​ពោរពេញ​ដោយ​ផ្កាឈូក​ដុះ​ស្កេះស្កះ​ សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​មក​ទស្សនា​លំហែអារម្មណ៍។ ទីតាំង ៖ ភូមិ​តា​ង៉ែត, ឃុំ​តា​ក្រៀល​ស្រុក, ចំងាយ​ប្រហែល​ ៣៥​ គីឡូ​ម៉ែត្រ​ខាង​លិច​ទី​រួម​ខេត្ត​បាត់​ដំបង​ ។

៣. ព្រែក​ទាល់ ៖ ស្ថិត​នៅ​បណ្តោយ​បឹង​ទន្លេ​សាប ​ដែល​អ្នក​​អាច​ជិះ​កាត់​ព្រែក​នេះ​ទៅ​ដល់​ខេត្ត​សៀមរាប​បាន​។​ ព្រែក​ទាល់​ជា​តំបន់​ដែល​សម្បូរ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ និង​មាន​ទេសភាព​ស្រស់​ស្អាត​ប្លែកភ្នែក ។ ទីតាំង ៖ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ជាប់​ព្រំប្រទល់​ទឹក​រវាង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​សៀមរាប​។

ឈប់​សម្រាក​ធំ​បែប​នេះ​ កន្លែង​ញុំា​អាច​ចង្អៀត ​គ្មាន​កន្លែង​អង្គុយ ​លក់ថ្លៃ​ ហើយ​មាន​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​ទៀត​​ អាច​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​។

អីចឹង​ ! សម្រាប់​អ្នក​ដែល​ទៅ​ដើរ​លេង​នៅ ​​ខេត្ត​សៀមរាប​ បាត់ដំបង​ រួម​ទាំង​ភ្នំពេញ​ផង​នោះ​ ​អាច​ចូល​រក​មើល​របស់​ញុំា​ឆ្ងាញ់ៗ និង​ចុច​កុម្ម៉ង់​តាម​អេប foodpanda បាន​​ កុំ​ឲ្យ​ពិបាក​រក​នឹក​ថា​គួរ​ញុំា​អីឆ្ងាញ់ បារម្ភខ្លាចគេកោរ​​ ពិសេស​អាច​ទទួល​បាន​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ទៀត​។

មាន​ដឹង​អត់​ថា​ foodpanda​ ក៏ជិត​មាន​ខេត្ត​កំពង់​ចាមដែរ​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​សីហា​នេះ​ឯង​។ អ្នក​កំពង់​ចាម​ ត្រៀម​ចិត្ត ​ត្រៀម​បេះដូង​ ទទួល​ foodpanda ជាមួយ​នឹង​ប្រូ​ម៉ូ​សិន​ជា​ច្រើន​ រួម​ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​។

តោះ​! ដោន​ឡូត​អេប​ foodpanda ទុក​មួយ​ទៅ​ តាម​លីងនេះ www.foodpanda.com.kh ហើយ​ចូល​មើល​ដោយ​ផ្ទាល់​ដើម្បី​ដឹង​ថា​សម្បូរ​ប្រូម៉ូសិន​ និង​របស់​ឆ្ងាញ់​ប៉ុណ្ណា​។

ប្រូម៉ូសិន​ពិសេសៗ​ក្នុង​រដូវ​នេះ ពី​ Foodpanda មាន​ដូចជា ៖

  • សម្រាប់​ខេត្ត​សៀមរាប ៖ ប្រើ​កូដ [HELLOSR] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ៥០% ភ្លាមៗ​ ។ តម្លៃ​បញ្ចុះ​ជូន​ខ្ពស់​បំផុត ​គឺ ៣ដុល្លារ​។ បញ្ជាក់ ៖ ការ​ផ្តល់​ជូន​នេះ​សម្រាប់​អតិថិជន​ថ្មី​ និង​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ​។

  • សម្រាប់​ខេត្ត​បាត់ដំបង ៖ ប្រើ​កូដ [BTB] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ៣ដុល្លារ​ប្រើ​បាន​ភ្លាមៗ​ សម្រាប់​ការ​ចំណាយ​ចាប់​ពី​ ៦ដុល្លារ​ឡើង​។

  • សម្រាប់​ខេត្ត​កំពង់ចាម ៖ ប្រើ​កូដ [HELLOKPC] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០% ភ្លាមៗ​ ។ តម្លៃ​បញ្ចុះ​ជូន​ខ្ពស់​បំផុត​ គឺ ៣ដុល្លារ​។ បញ្ជាក់ ៖ ការ​ផ្តល់​ជូន​នេះ​សម្រាប់​អតិថិជន​ថ្មី និង​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ​ ។ សុពលភាព ៖ ចាប់ពីថ្ងៃទី ២៥ ខែសីហា រហូតដល់ដាច់ឆ្នាំ២០២០។

  • ប្រើ​កូដ​ [Sabay] ដើម្បី​ទទួល​បាន​ការ​ ៣​ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់ពី​ ៦​ដុល្លារ​ឡើង​ទៅ​។បញ្ជាក់ ៖ សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។

ចុច​កុម្ម៉ង់​តាម Foodpanda នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ ចំ​ណេញ​ទាំង​ពេល​វេលា ​និង​ថវិកា ដោយ​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ជាមួយ​នឹង​សេវា​ដឹក​ជូន​ដោយ​ឥត​គិត​ថ្លៃ  ​ឬ​ អ្នក​អាច​ជ្រើស​រើស​សេវា​ Pick up​ ដែល​​គ្រាន់​​តែ​ចុច​កុម្ម៉ង់​ហើយ​អាច​ទៅ​យក​ដល់​ហាង​ដោយ​មិន​បាច់​ចាំ​យូរ​៕  

សុភារម្យ