Lindelof ស្រែកជេរ Bruno ជាភាសាព័រទុយហ្គាល់ ក្រោយ​ Sevilla ស៊ុតចូលគ្រាប់ទី២

  • 2020-08-17 01:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Victor Lindelof បាន​ខឹង​យ៉ាងខ្លាំង ដល់ថ្នាក់​ជេរ​មិត្តរួមក្រុម Bruno Fernandes ក្រោយ​ក្រុម Sevilla រកបានគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះ ក្នុងការប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League យប់មិញនេះ។

នៅពេល Luuk de jong ស៊ុតចូលខ្សែការពារសញ្ជាតិស៊ុយអែត Lindelof ដែលចេះភាសាព័រទុយហ្គាល់ (ធ្លាប់លេងនៅ Benfica ៥ឆ្នាំ) បាន​ស្រែក​ដាក់ Bruno ថា "Filho da Puta" ដែលមានន័យ​ជា​ភាសាអង់គ្លេសថា "son of a b****" (ពាក្យជេរ)។ ការជេរបែបនេះ គឺជាការឆ្លើយតប​ដល់ Bruno ដែលបន្ទោសខ្សែការពារ​ថាមិនបិទ de Jong។

Lindelof ស្រែកដាក់ Bruno (រូបភាពពីវីដេអូរបស់ BT Sport)

យ៉ាងណាក្ដី Bruno បានឆ្លើយប្រាប់អ្នកកាសែត​ក្រោយការប្រកួត​ថា "វាជារឿងធម្មតា នៅពេលដែលក្រុម​ត្រូវគេស៊ុតចូល ម្នាក់ៗក្នុងក្រុមតែងតែខឹងបែបនេះ។ គ្មានអ្វីកើតឡើងនោះទេ ហើយវាជារឿងធម្មតា។ វាកើតឡើង​សម្រាប់ក្រុមផ្សេងៗដូចគ្នា។ អ្វីដែលយើងត្រូវធ្វើ គឺពិនិត្យមើលឡើងវិញ នូវកំហុសដែលគ្រប់គ្នាបង្កើតអំឡុងការប្រកួត"។

Bruno ពន្យល់ពីហេតុការនេះ ក្រោយការប្រកួត (រូបភាព UEFA)

ចំណែក លោក Ole ក៏មិនបានរិះគន់កីឡាករទាំង២ ចំពោះការប៉ះទង្គិច​ពាក្យសម្ដីគ្នានេះដែរ។ លោកគ្រាន់តែថា វាជាគ្រាប់បាល់ដ៏គួរឲ្យខកចិត្ត។

សូមបញ្ជាក់ថា Man Utd បានធ្លាក់ចេញពី Europa League ក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយចាញ់ Sevilla ២-១៕

ទស្សនា​វីដេអូខាងក្រោមនេះ៖

ចុចអាន និងទស្សនាវីដេអូហាយឡាយ៖ Man Utd ស៊ុត ២០ ជើង ចូលតែបាល់ប៉េណាល់ទី១ ធ្លាក់ចេញពី Europa League ទាំងចុកចាប់

អត្ថបទពេញនិយម