Charlie Puth ពញ្ញាក់ Fan ពេលចេញឃ្លីបខ្លី Cover បទ "Dynamite” របស់ BTS
- អង្គារ, 25 សីហា 2020 02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Charlie Puth ពញ្ញាក់ Fan ពេលចេញឃ្លីបខ្លី Cover បទ "Dynamite” របស់ BTS
ចន្លោះមិនឃើញ
ទំនាក់ទំនងរបស់ Charlie Puth និង BTS ចាប់ផ្ដើមស្និទ្ធស្នាលចាប់តាំងពីពួកគេឡើងសម្ដែងរួមគ្នាលើឆាកធំនាពេលកន្លងមកមកម្ល៉េះ។ ប៉ុន្តែថ្មីៗ លោកបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេលបង្ហាញឃ្លីប Cover បទថ្មីរបស់ BTS។
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ Charlie Puth តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក បានបង្ហោះឃ្លីប Cover ខ្លីមួយ ដែលគ្រប់គ្នាដឹងច្បាស់ថាជាបទ «Dynamite» របស់ BTS។ ឃ្លីបដែលមានប្រវែង ៩វិនាទីនេះ Charlie ច្រៀងផ្ដើមដំបូងវគ្គរបស់ Jungkook ពេលបើកក្បាលដំបូង។
មិនមែនជាលើកដំបូងទេដែល ARMYកត់សម្គាល់នូវការភ្ជាប់ទំនាក់ទំនងរវាង Charlie Puth និង BTS។ ដូចកាលពីឆ្នាំ ២០១៧ Jimin និង Jungkook បាន Cover បទ «We Don’t Talk Anymore» សម្រាប់ BTS FESTA និងកាលពីឆ្នាំ ២០១៨ Charlie បានទៅកាន់ទីក្រុងសេអ៊ូលដើម្បីសម្ដែងជាមួយ BTS ក្នុងកម្មវិធី «MBC Plus X Genie Music Awards»៕