មកស្គាល់កំពូលអ្នកដេញ ដឺមី (កណ្ដាល) ប្រចាំក្លឹបធំៗទាំង ៥ នៅកម្ពុជា
- 2020-08-26 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កំពូលអ្នកដេញ ដឺមី (កណ្ដាល) ប្រចាំក្លឹបធំៗទាំង ៥ នៅកម្ពុជា
ចន្លោះមិនឃើញ
បច្ចុប្បន្នក្លឹបបាល់ទះធំៗប្រចាំកម្ពុជាគឺមាន ក្លឹបបាល់ទះវិសាខា កងពលធំអន្តរាគមន៍លេខ៣ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានរាជធានីភ្នំពេញ និងក្លឹបបាល់ទះអង្គរក្ស ។ ក្លឹបធំទាំង៥មានកីឡាករល្អៗជាច្រើននាក់ ប៉ុន្តែអ្នកដែលដេញច្បាស់នៅត្រង់តំបន់កណ្ដាល ឬ ដឺមី មានមិនច្រើនទេ។ ថ្ងៃនេះ Sabay សូមបង្ហាញឈ្មោះពួកគេ៖
១-ក្លឹបអង្គរក្ស៖ ក្លឹបនេះមានអ្នកដេញច្បាស់ត្រង់តំបន់នេះពីររូបគឺ វ៉ា និង ស្មីធំ អង្គរក្ស
២-ក្លឹបបាល់ទះក្រសួងមហាផ្ទៃ៖ ក្លឹបនេះមានកីឡាករអាចលេងបានត្រង់តំបន់នេះពីររូបគឺ មាន វាសានា និង ប្រាក់ ជូលេង ។ ប៉ុន្តែអ្នកទាំងពីរនេះគឺ វាសនា មានភាពលេចធ្លោជាងបន្តិច។
៣-កងពលធំអន្តរាគមន៍លេខ៣៖ ក្លឹបនេះមាន សំ សាម៉ីត ជាកីឡាករលេចធ្លោ និងមានភាពប៉ិនប្រសព្វក្នុងការដេញបាល់លឿន ពិសេសគឺចោះច្បាស់។ សាម៉ីត ក៏ជាអតីតជម្រើសជាតិឆ្នេរខ្សាច់។
៤-វិសាខា៖ ក្លឹបនេះមានកីឡាករល្អៗ និងអាចលេងបានចំនួន ៥ រូប ដែលបច្ចុប្បន្នសុទ្ធតែជាយុវជនថ្នាលរបស់ក្លឹបទាំងអស់មាន ផល រតនៈ, អាន សុខហេង, មួន និមល, ផល ផានិត និង សៅ តាន។ សម្រាប់អ្នកទាំង ៥ នេះមាន ផល រតនៈ ជាកីឡាករម្នាក់មានភាពលេចធ្លោខ្លាំងជាងគេ។
៥-ក្លឹបស្នងការដ្ឋានរាជធានី៖ ក្លឹបនេះមានពីនាក់លេចធ្លោគឺ ធារិទ្ធិ និង លឹម សុមន្នី អ្នកទាំងពីរនេះអាចនិយាយបានថា ល្អប្រហាក់ប្រហែលគ្នា ប៉ុន្តែ ធារិទ្ធិ ហាក់រឹងជាងបន្តិច៕