S20 Ultra ចេញលក់ដំបូង មកដល់ឥលូវធ្លាក់ថ្លៃអស់ជាង ៣០០ដុល្លារ

  • 2020-08-26 02:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថាកំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺត្រកូល Note 20 និង Note 20Ultra បានប្រកាសចេញជាផ្លូវការ តែសម្រាប់ម៉ូដែលត្រកូល S20 និង S20Ultra នៅតែពេញនិយម និងមានលក់ជាហូហែរនៅតាមហា។

ប្រកាសចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃ ១ ០៤៩ដុល្លារ សម្រាប់ម៉ូដែល S20+ មានជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និងតម្លៃ ១ ២៦៩ ដុល្លារ សម្រាប់ម៉ូដែល S20 Ultra មាបជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។

សម្រាប់តម្លៃថ្មីលក់តាមហាងនាពេលបច្ចុប្បន្នម៉ូដែល S20+ មានជម្រើស RAM 8GB មេម៉ូរី 128GB មានតម្លៃខ្ទង់ ៧៤៩ដុល្លារ និង S20 Ultra មាបជម្រើស RAM 12GB មេម៉ូរី 128GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ។

លក្ខណ:ពិសេសនៅលើស្មាតហ្វូនមួយនេះគឺសមត្ថភាពកាមេរ៉ាដែលអ្នកទាំងអស់គ្នាបានដឹងខ្លះៗហើយថាវាមានកាមេរ៉ាចាប់ពី 48MP ដល់ 64MP ឬ 108MP។ ហើយអ្វីដែលកាន់តែកាន់តែពិសេសនោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃទីផ្សារក្នង​ស្រុក។

អត្ថបទ៖ ម៉េងងី